កូរ៉េខាងត្បូងព្រមាន៖ ប្រព័ន្ធ THAAD បូកនិងការអភិវឌ្ឍដ៏ខ្លាំងក្លា របស់សព្វាវុធកូរ៉េខាងជើង នឹងអាចបង្កសង្គ្រាមផ្ទុះឡើង!
(សេអ៊ូល)៖ បន្ទាប់ពីមានការដាក់ពង្រាយ ប្រព័ន្ធខែលការពារមីស៊ីលដ៏ទំនើប THAAD របស់សហរដ្ឋអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូង និងការធ្វើតេស្តបាញ់មីស៊ីលផ្លោងដ៏ខ្លាំងបំផុត ដោយជោគជ័យកាលពីថ្ងៃអាទិត្យ របស់របបដឹកនាំទីក្រុងព្យុងយ៉ាង ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក មូន ជេអ៊ីន បានប្រកាសថា សង្រ្គាមជាមួយកូរ៉េខាងជើង មានលទ្ធភាពអាចនឹងផ្ទុះឡើងខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។
បន្ថែមពីការបង្ហាញពីគោលបំណងរបស់លោក ក្នុងការបន្តបើកកិច្ចចរចាសាជាថ្មីជាមួយកូរ៉េខាងជើង មេដឹកនាំកូរ៉េខាងត្បូងរូបនេះ បានថ្លែងសង្កត់ធ្ងន់ទៀតថា «ធាតុពិតជាក់ស្តែង ការប៉ះទង្គិចផ្នែកយោធា ទំនងជាអាចនឹងកើតមានឡើង នៅតាមតំបន់ព្រំដែនរវាងប្រទេសទាំងពីរ»។ ការគូសបញ្ជាក់របស់លោក មូន ត្រូវបានធ្វើឡើង នៅក្រោយពេលដែលទីក្រុងព្យុងយ៉ាង បានចេញសេចក្តីថ្លែងការណ៍ អះអាងថា នឹងនៅតែបន្តសកម្មភាពបង្កហេតុយ៉ាងគគ្លើនរបស់ខ្លួន ដោយមិនខ្វល់ពីការដាក់ទណ្ឌកម្មក៏ដូចជាការហាមឃាត់ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិឡើយ។
គួរបញ្ជាក់ថា នាថ្ងៃពុធម្សិលមិញនេះ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា កម្មវិធីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង កំពុងតែវិវឌ្ឍន៍ទៅមុខយ៉ាងឆាប់រហ័សជាងការរំពឹងទុក ស្របពេលដែលការធ្វើតេស្តមីស៊ីលនោះ ត្រូវចាប់សញ្ញាបានដោយប្រព័ន្ធខែលការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ដែលត្រូវបានដាក់ពង្រាយនៅក្នុងទឹកដីកូរ៉េខាងត្បូង កាលពីខែមុន៕
កូរ៉េខាងត្បូងព្រមាន៖ ប្រព័ន្ធ THAAD បូកនិងការអភិវឌ្ឍដ៏ខ្លាំងក្លា របស់សព្វាវុធកូរ៉េខាងជើង នឹងអាចបង្កសង្គ្រាមផ្ទុះឡើង!
Reviewed by Mong Kul
on
11:54 PM
Rating: