តើគួរចាំយូរដែរទេ បើសិនជាចង់បន្តទៅតង់ទីពីរម្តងទៀត?
រឿងនេះទំនងជាងាយនឹងកើតឡើងខ្លាំងណាស់។ ក្រោយពីអ្នកបានបង្កសមរភូមិលើគ្រែយ៉ាងក្តៅគគុករួចហើយ អ្នកប្រហែលជាយល់ថាវាពិតជារឿងមួយអស្ចារ្យណាសម្រាប់យប់នេះ ប៉ុន្តែតើមានអ្វីកើតឡើងទៅបើសិនជានាងចង់បន្តទៅតង់ទីពីរបន្ថែមទៀត? តើអ្នកត្រៀមខ្លួនសម្រាប់រឿងនេះហើយឬនៅ? អ្នកប្រហែលជាដឹងហើយថា វាទំនងជារឿងមួយពិបាកបន្តិចដើម្បីចូលអារម្មណ៍ម្តងទៀត។ ប៉ុន្តែតើអ្នកគួរតែរងចាំយូរប៉ុណ្ណាទៅទើបអាចបន្តសកម្មភាពសម្រាប់តង់ទីពីរបានទៅ?
តើគួរចាំរយៈពេលយូរប៉ុណ្ណាទៅដើម្បីអាចបន្តរួមភេទក្នុងតង់ទីពីរបាន?
អ្នកគួរតែដឹងហើយថា តាមការបង្ហាញក្នុងវីដេអូសិច គឺបុរសទំនងជាអាចបាញ់ទឹកកាមចេញបានពី ៣ ទៅ៤ដងឯណោះក្នុងពេលរួមភេទម្តងៗ ប៉ុន្តែវាមិនអាចកើតឡើងឡើងសម្រាប់រឿងពិត។ មនុស្សប្រុសមិនដូចមនុស្សស្រីឡើយ គឺត្រូវការពេលសម្រាកមួយមុនពេលគេអាចមានអារម្មណ៍ និងកម្លាំងស៊ូកបញ្ចូលលិង្គម្តងទៀត។ ខណៈពេលដែលមិនមានទិន្នន័យណាមួយចំពោះរយៈពេលសម្រាកនេះនៅឡើយនោះ គេអាចធ្វើការប៉ាន់ស្មានថា វាមានរយៈពេលពី ៣០នាទី ទៅ២៤ម៉ោង។ រយៈពេលសម្រាកនេះទំនងជាងាយនឹងយូរនៅពេលអាយុកាន់តែច្រើន។
តើអ្វីទៅដែលនាំឲ្យលិង្គពិបាកឡើងរឹង?
ខណៈពេលដែលអ្នកវិទ្យាសាស្ត្រជាច្រើនមិនទាន់ច្បាស់អំពីរឿងនេះ ប៉ុន្តែការស្រាវជ្រាវជាច្រើនបាននិយាយថា រឿងនេះដោយសារតែក្រោយពីបុរសបាញ់ទឹកកាមចេញរួចហើយ គឺមានការចេញនូវអ័រម៉ូន Prolactin ច្រើនដែលជាហេតុនាំឲ្យលិង្គមិនងាយរឹងឡើងវិញបាន។ ទាក់ទងនឹងរបៀបរស់នៅដូចជា ការញ៉ាំគ្រឿងស្រវឹងក៏អាចធ្វើឲ្យរឿងនេះត្រូវស៊ីពេលកាន់តែយូរផងដែរ។ លើសពីនេះទៅទៀត ការដែលប្រើវិធីជួយខ្លួនឯងទៀងទាត់ពេកប្រហែលជាហេតុផលមួយដែរ ដែលនាំឲ្យអ្នកមិនអាចបន្តទៅតង់ទីពីរទៀតបាន។
ពេលណាដែលខ្ញុំគួរបារម្ភទៅ?
អ្នកត្រូវតែបារម្ភបើសិនជាអ្នកត្រូវការពេលច្រើនថ្ងៃទើបអាចបន្តមួយតង់ទៀតបាន។ វាអាចជាសញ្ញាមួយបញ្ជាក់អំពីបញ្ហាលិង្គមិនឡើងរឹង និងត្រូវការពិគ្រោះជាមួយពេទ្យភ្លាមៗដែរ។ មានតែគ្រូពេទ្យទេទើបអាចរកឃើញថា តើកត្តារបៀបរស់នៅបែបណាដែលធ្វើឲ្យមានបញ្ហានេះ៕

Reviewed by Mong Kul
on
11:05 PM
Rating:
Reviewed by Mong Kul
on
11:05 PM
Rating:

No comments: