Top Ad unit 728 × 90

ថ្មីៗ

randomposts

កាន់តែក្តៅគគុក! មនុស្សស្លាប់កាន់តែច្រើន ក្នុងបាតុកម្មបង្ហូរឈាម ប្រឆាំងរដ្ឋាភិបាល វេណេស៊ុយអេឡា



(ការ៉ាកាស់)៖ អគ្គរដ្ឋអាជ្ញានៃប្រទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅថ្ងៃពុធថា យុវវ័យម្នាក់វ័យ ១៥ឆ្នាំ បានស្លាប់នៅក្នុងបាតុកម្មដ៏បង្ហូរឈាម ដែលបានអូសបន្លាយរាប់ខែមកហើយ នៅក្នុងប្រទេស​អាមេរិកឡាទីន​មួយនេះ នាំឲ្យមនុស្សស្លាប់សរុបកើនឡើងដល់ចំនួន ៤៣នាក់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៧។

ជុំវិញករណីស្លាប់យុវវ័យឈ្មោះ Jose Francisco Guerrero ខាងលើនេះ ត្រូវបានរដ្ឋាភិបាល​វេណេស៊ុយអេឡា ចេញបញ្ជាទៅប៉ូលិសឲ្យបើកការស៊ើបអង្កេតរកមុនជនដៃដល់ ខណៈដែលបុរសវ័យក្មេង​រូបនេះត្រូវបានគេបាញ់ចំកណ្តាលខ្នងបណ្តាលឲ្យស្លាប់ អំឡុងពេលធ្វើបាតុកម្មនៅក្នុងរដ្ឋ Tachira ភាគខាងលិចប្រទេស។



ជុំវិញបាតុកម្មដ៏ចម្រូងចម្រាសនេះ ក្រសួងការពារជាតិវេណេស៊ុយអេឡា បានសម្រេចដាក់ពង្រាយកងកម្លាំង​ពិសេសសរុប ៦០០នាក់ និងទាហានទូទៅ ២,០០០នាក់ ដើម្បីការពារសន្តិសុខ និងបង្ក្រាបក្រុមជន​ដែល​បង្កអំពើហិង្សា ដែលផ្ទុយនឹងច្បាប់របស់ប្រទេសអាមេរិកឡាទីនមួយនេះ ខណៈកងកម្លាំង​មួយចំនួនត្រូវ​បាន​គេរាយការណ៍ថា បានទទួលរងរបួស ដោយសារតែអំពើហិង្សាពីសំណាក់ហ្វូងបាតុករផងដែរ។



គួរបញ្ជាក់ថា ប្រជាជនវេណេស៊ុយអេឡា​រាប់ពាន់នាក់ បាននាំគ្នាចុះ​តាមដងផ្លូវធ្វើបាតុកម្ម​តវ៉ាជាថ្មី កាលពីប៉ុន្មានសប្ដាហ៍​កន្លងទៅនេះ ដើម្បីតវ៉ាជំទាស់​នឹងរដ្ឋាភិបាលរបស់​លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ដែលពួកគេ​ចោទថា បានបណ្ដោយឱ្យ​ប្រទេសធ្លាក់ចូលក្នុងវិបត្តិ​សេដ្ឋកិច្ច ម្ហូបអាហារឡើង​ថ្លៃគ្រប់មុខ ហើយជាងនេះ​ទៅទៀត ពួកគេក៏បានអំពាវនាវ​ផងដែរ​ ឱ្យមានការដោះលែង​សកម្មជន​សិទ្ធិមនុស្ស និងអ្នកនយោបាយ។ ក៏ប៉ុន្តែលោក ម៉ាឌូរ៉ូ បានទម្លាក់​ការទទួលខុសត្រូវ​លើក្រុម​គណបក្សប្រឆាំង ដែលជាអ្នកបង្កឲ្យមានវិបត្តិ​​ដូចពេលបច្ចុប្បន្ន ក៏ដូចជាការស្លាប់​របស់ក្រុមបាតុករ ដែលលោក​ចាត់ទុកថា មានចេតនាទម្លាក់​លោកពីតំណែង ដោយមាន​ការគាំទ្រ​ពីគណបក្សប្រឆាំង មាន​សហរដ្ឋអាមេរិក​ជាខ្នងបង្អែក៕





ប្រភព៖ FN
កាន់តែក្តៅគគុក! មនុស្សស្លាប់កាន់តែច្រើន ក្នុងបាតុកម្មបង្ហូរឈាម ប្រឆាំងរដ្ឋាភិបាល វេណេស៊ុយអេឡា Reviewed by Mong Kul on 11:56 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.