របៀបធ្វើ ខគោ
គ្រឿងផ្សំ
- សាច់គោ ០.៥ Kg (សាច់មានសសៃវៀវ, សាច់បាង រឺ ពោះគោ រិតតែឆ្ងាញ់)។ កាត់ជាដុំតូចៗល្មម
- បន្លែ: ការ៉ុត ២ ម៉ើមធំៗ កាត់ជាដុំទ្រវែង, ជីរណា នាងវង និង ខ្ទឹមបារាំងហាន់ជាសសៃៗ, ក្រូចឆ្មារ, ខ្ទឹមលីង។
- រំដេង ៥០g បុកអោយម៉ត់
- ប៉ូចកាក់ ៥ ផ្កា យកទៅរំលីងអោយឈ្ងុយ រួចបុកអោយម៉ត់
- ម្ទេសឆ្អើរ ១៥០g យកទៅត្រាំទឹក ចិញ្ច្រាមអោយម៉ត់ ហើយរំលីងជាមួយខ្លាញ់អោយក្រហម
- គ្រឿងឆ្នាំងដី រឺ ហៅថា សាតេ ០,៥ កញ្ចប់ (អាចសួររកទិញនៅកន្លែងលក់គ្រឿងទេស ចាបហួយ)
- ស្ករត្នោត ២ ស្លាបព្រាបាយ
- ទឹកដោះគោខាប់ ៣ ស្លាបព្រាបាយ
- ទឹកត្រី ៣ ស្លាបព្រាបាយ
- អំបិល ០.៥ ស្លាបព្រាបាយ
- ទឹកប៉េងប៉ោះ ៣ ស្លាបព្រាបាយ
- ខ្លាញ់ ២ ស្លាបព្រាបាយ
វីធីធ្វើ
- ដាក់ខ្លាញ់ក្នុង ខ្ទះក្តៅរំលីង រំដេងអោយ ឈ្ងុយរួច ដាក់ទឹកប៉េងប៉ោះ កូរអោយសប់។
- ដាក់សាច់ ប៉ូចកាក់ ម្ទេសឆ្អើរ គ្រឿងឆ្នាំងដី ស្ករត្នោត ទឹកត្រី និង អំបិលចូល ច្របល់អោយសប់ ១ នាទី រូចចាក់ទឹកសមល្មមនឹងសាច់ រំងាស់អោយផុយ ពី1ម៉ោង ទៅ ១ ម៉ោង ៣០ នាទី តាមប្រភេទសាច់។
- ពេលរំងាស់ គួរប្រើភ្លើងកំរិតល្មម។ ពេលសាច់ជិតផុយ ដាក់ការ៉ុត និងទឹកដោះគោខាប់ចូលជាកាស្រេច។ ពេលដួសដាក់ចានញាំុ រោយជីរណា នាងវង & ខ្ទឹមបារាំងពីលើ រួចបន្ថែម ទឹកក្រូចឆ្មារ និង ខ្ទឹមលីង រឺថែមបន្លែផ្សេងៗ តាមការចូលចិត្ត។ អ្នកអាចញាំុខគោជាមួយនំប័ុង រឺ មី។
របៀបធ្វើ ខគោ
Reviewed by Mong Kul
on
6:58 PM
Rating: