វិធីមួយចំនួន ដើម្បីកាត់ចិត្តស្រឡាញ់ ពីដឹងថាគេមិនស្រឡាញ់យើង
ជាទូទៅ មនុស្សទាំងអស់ តែងមានចិត្តស្រឡាញ់ ខឹង ស្អប់ និងប្រចណ្ឌ។ ដូច្នេះអ្នកទាំងអស់គ្នាគួរតែយល់ថា មិនមែនមនុស្សទាំងអស់ សុទ្ធតែពេញចិត្តយើង ហើយយើងអាចប្រលោមស្នេហ៍អ្នកណាក៏បាននោះទេ។ ព្រោះយើងនឹងអាចបរាជ័យក្នុងការសារភាពស្នេហ៍។
មានវិធីមួយចំនួនសម្រាប់អ្នកសារភាពស្នេហ៍ តែគេមិនស្រឡាញ់ អាចអនុវត្តន៍បាន ៖
១. ប្រាប់ខ្លួនឯងថា វាគ្រាន់តែជាការឈឺចាប់មួយគ្រាតែប៉ុណ្ណោះ បន្តិចទៀត វានឹងលែងអីហើយ។ ពេលវេលា អាចធ្វើឲ្យយើងបំភ្លេចអ្វីៗគ្រប់យ៉ាងបាន។
២. ទៅកម្សាន្តនៅកន្លែងដែលមានទេសភាពធម្មជាតិស្អាតៗ ក្រឡេកមើលពិភពលោកក្នុងទិដ្ឋភាពដ៏ស្រស់បំព្រង និងចាត់ទុករឿងរ៉ាវទាំងនោះ ជារឿងធម្មតាៗ។
៣. ត្រូវដឹង និងប្រាប់ខ្លួនយើងថា សេចក្ដីស្រឡាញ់ គឺមិនមែនជាការបង្ខិតបង្ខំនោះទេ។ យើងមិនអាចបង្ខំមនុស្សដែលមិនស្រឡាញ់យើង ឲ្យស្រឡាញ់យើងបានទេ ហើយយើងក៏មិនអាចបង្ខំខ្លួនឯង ឲ្យស្រឡាញ់មនុស្សដែលយើងមិនពេញចិត្តបានដែរ។
៤. ជួបជុំមិត្តភក្ដិ ជជែកគ្នាលេង និងញ៉ាំអាហារ ពិសេសនិយាយរឿងកំប្លែង ដើម្បីឲ្យខ្លួនឯង អាចរីករាយ និងចាកឆ្ងាយពីចិត្តដែលពោរពេញដោយទុក្ខលំបាក។
៥. ត្រូវប្រឹងប្រែងកែប្រែនូវចំណុចខ្វះខាត ដែលជាហេតុផលមួយចំនួន ធ្វើឲ្យយើងបរាជ័យក្នុងការសារភាពស្នេហាចំពោះគេ៕

Reviewed by Kagha
on
3:07 PM
Rating:
Reviewed by Kagha
on
3:07 PM
Rating: