របៀបធ្វើ ស្ងោឆ្អឹងជ្រូកជាមួយត្រាវ
គ្រឿងផ្សំ
- ឆ្អឹងជំនីជ្រូក ៥ខាំ (កាត់ជាដុំៗ រួចដាំទឹកអោយពុះស្រុះ ប្រហែល ២នាទី)
- ត្រាវ ១គីឡូ (ចិតជាដុំៗ តូចល្មម)
- ម្រេច ១ស្លាបព្រាកាហ្វេ
- ស្ករ ១ស្លាបព្រាកាហ្វេ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ហាន់ល្អិតៗ ២ស្លាបព្រាបាយ
- ប្រេងឆា ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
- ដាំឆ្នាំងអោយក្តៅ ដាក់ប្រងឆា និងខ្ទឹមចូលឆាអោយឡើងពណ៌ក្រហម រួចដាក់សាច់ចូលឆាអោយឈ្ងុយ សឹមដាក់អំបិល ស្ករ ម្សៅស៊ុបចូលឆាអោយសព្វ ប្រហែល៥នាទី។
- ដាក់ទឹកស៊ុបមាន់ ឬទឹកក្តៅចូលរំងាស់ប្រហែល ២០នាទី សឹមដាក់ត្រាវចូលរំងាស់ប្រហែល ១០នាទីទៀត ភ្លក្សរសជាតិតាមការចូលចិត្ត រួចរោយស្លឹកខ្ទឹម និងម្រេចពីលើជាការស្រេច៕
របៀបធ្វើ ស្ងោឆ្អឹងជ្រូកជាមួយត្រាវ
Reviewed by Mong Kul
on
3:44 PM
Rating: