Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀប ឆាងាវគល់ស្លឹកគ្រៃ

គ្រឿងផ្សំ
  • ងៀវ ៥០០ ក្រាម លាងឲ្យស្អាត
  • គល់ស្លឹកគ្រៃ ២ ដើមហាន់បញ្ឆិតៗ
  • ជីនាងវងបេះស្លឹករួច ១ ចាន
  • ខ្ទឹមស ១០ កំពឹស ចិតជា ២ ឬ ៣
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្រេច កន្លះស្លាបព្រាកាហ្វេ
  • ទឹកស៊ីអ៊ីវ ឬទឹកត្រី ១ ស្លាបព្រាបាយ តាមចំណូលចិត្ត
  • ប្រេងខ្យង ១ ស្លាបព្រាបាយ
  • ស្ករស កន្លះស្លាបព្រាបាយ
  • ប៊ីចេង បន្តិច
  • ផ្លែម្ទេសហាលក្រៀម ៥ ផ្លែ ឬតាមចូលចិត្ត
  • ប្រេងឆា ២ ស្លាបព្រាបាយ
 វិធីធ្វើ
  1. ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ បន្ទាប់មកដាក់ខ្ទឹមសចូលឆាវាបន្តិចសិនចាំដាក់គល់ស្លឹកគ្រៃចូល។
  2. ឆាជាមួយគ្នាឲ្យរាងស្រពាប់ដាក់ម្ទេសចូលឆាវាបន្តទៀតមួយភ្លេត រួចហើយដាក់ងៀវចូលឆាត្រឡប់បន្តិចសិន។
  3. រួចហើយដាក់អំបិល, ម្រេច, ទឹកស៊ីអ៊ីវ, ប្រេងខ្យង, ប៊ីចេង និងស្ករស ឆាចូលគ្នា រួចបន្ថែមទឹកចូលបន្តិចទុកឲ្យពុះប្រហែល ១-២នាទី។
  4. បន្ទាប់មកទៀតយកជីនាងវងដាក់ចូលឆា៣-៤ត្រឡប់ទៀតអាចដួសយកមកញ៉ាំបានហើយ៕
របៀប ឆាងាវគល់ស្លឹកគ្រៃ Reviewed by Mong Kul on 3:40 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.