Top Ad unit 728 × 90

ថ្មីៗ

randomposts

កូន​ប្រុសតារាកំប្លែង​នាយ ​ហុង ដា​ និង​សង្សារ​ ដែលសម្លាប់ម្តាយចុង ប្រឈម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត!

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំសាលាដំបូងរាជធានីភ្នំពេញ បានរាយការណ៍ឲ្យដឹងថា កូនប្រុសតារាកំប្លែងនាយ ហុង ដា និងសង្សារ ដែលបានសម្លាប់ម្តាយក្រោយ ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧នេះ។

លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កូនប្រុសតារាកំប្លែងនាយ ហុង ដា ត្រូវចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។ រីឯសង្សារកូនប្រុសនាយ ហុង ដា ត្រូវបានចោទប្រកាន់ពីបទ «សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន» តាមមាត្រា២៩ និងមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ។

បទល្មើសនេះ កំណត់ការផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត។
បច្ចុប្បន្នជនត្រូវចោទទាំងពីរនាក់ និងសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរនឹងសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជនត្រូវចោទ។

សូមបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួនកូនប្រុសនាយ ហុង ដា តារាកំប្លែងមានប្រជាប្រិយមួយរូបនៅកម្ពុជា បានសារភាពហើយថា រូបគេពិតជាបានសម្លាប់ ម្តាយចុង វ័យក្មេងរបស់ខ្លួន ពិតប្រាកដមែន។ ជនសង្ស័យវ័យក្មេងរូបនេះបានសារភាពថា ការសម្លាប់នេះ គឺដើម្បីប្លន់គ្រឿងអលង្ការ ដែលមានតម្លៃជិតមួយពាន់ដុល្លារ និងដើម្បីបន្សាបកំហឹងដែលម្តាយចុងរបស់ខ្លួន តែងតែជេរប្រទេចបណ្តាសាទៅលើខ្លួន។

ភរិយាវ័យក្មេងរបស់តារាកំប្លែងនាយ ហុង ដា ឈ្មោះ ស៊ឹម ចន្ធី ត្រូវបានឃាតកសម្លាប់នៅក្នុងខុនដូរបស់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧។ ក្រោយឃាតកម្មនេះកើតឡើងតាមរយៈវីដេអូ កាមេរ៉ាសុវត្ថិភាព កូនប្រុសនាយ ហុង ដា គឺជាជនសង្ស័យដែលសមត្ថកិច្ចបានកំណត់គោលដៅ។

បន្ទាប់ពីការកំណត់គោលដៅនេះ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដង្កោ និងខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជាគូស្នេហ៍នឹងគ្នា។ ជនសង្ស័យទី១. ឈ្មោះ ខា សុខេន ហៅនិត ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់នាយហុង ដា និងទី២. ឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរបុគ្គលិកនៅហាងរស្មីបឹងកក់ ត្រូវជាស្រីស្នេហ៍របស់ឈ្មោះ ខា សុខេន៕



ប្រភព : freshnews
កូន​ប្រុសតារាកំប្លែង​នាយ ​ហុង ដា​ និង​សង្សារ​ ដែលសម្លាប់ម្តាយចុង ប្រឈម​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត! Reviewed by Mong Kul on 8:29 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.