Top Ad unit 728 × 90

ថ្មីៗ

randomposts

សញ្ញាទាំង ៧ ដែលបញ្ជាក់ថារាងកាយអ្នកមានបញ្ហានិងតម្រូវឲ្យទៅជួបពេទ្យជាបន្ទាន់ !

រាងកាយរបស់មនុស្សយើងម្នាក់ៗប្រៀបដូចជាគ្រឿងម៉ាស៊ីនដ៏អស្ចារ្យ និងមានការវិវត្តន៍ឥតឈប់ឈរ និងមានអ្វីកើតឡើងដំណាលគ្នា ក្នុងពេលតែមួយជាច្រើនមុខ។ ប៉ុន្តែពេលខ្លះទៀតក៏វាអាចធ្លាក់ចុះខ្សោយនៃប្រព័ន្ធមុខងារមួយចំនួនដែរ ប្រសិនបើយើងមិនអើរពើនឹងវា នោះវាអាចនឹងបង្កជាបញ្ហាសុខភាពផងដែរ។



ខាងក្រោមនេះគឺជាមុខសញ្ញាមួយចំនួនដែរ អាណាចក្រ ចង់លើកយកមកបង្ហាញ អ្នកគួរតែចំណាំនិងកត់សម្គាល់ពីសញ្ញាទាំងនោះ៖

១. ការគេងមិនលក់ ឆាប់មួរម៉ៅ និងឈឺសន្លាក់ជើង



ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ មានន័យថាវាត្រូវការសារធាតុ ម៉ាញ៉េស្យូម និង ប៉ូតាស្យូមមកជំនួួយហើយ។ ដើម្បីបំពេញតម្រូវ ការសំខាន់នេះ អ្នកត្រូវបន្ថែមដូចជា ប៉េងប៉ោះ ចេក ក្រូច និងផ្ទី ទៅក្នុងរបបអាហាររបស់អ្នក។

២. ស្បែកមានភាពស្ងួត



បញ្ហាដែលនាំអោយស្បែកស្ងួតបណ្តាលមកពីកង្វះវីតាមីន E ដូច្នេះអ្នកគប្បីត្រូវតែបរិភោគសារជាតិបន្លែ ប្រេង គ្រាប់ធញ្ញជាតិ និងសាច់ត្រីអោយបានច្រើន។

៣. ចង់ញាំុំអ្វីផ្អែមៗ



ប្រសិនបើអ្នកមានអារម្មណ៍ថាចង់ញាំុំអ្វីដែលមានរសជាតិផ្អែម អាចបណ្តាលមកពី ភាពស្ត្រេសខ្លាំង ជំងឺបាក់ទឹកចិត្តនិងភាពអស់កម្លាំងជាដើម។ ដូច្នេះរាងកាយអ្នកនឹងទាមទាររករសជាតិផ្អែម។ ប៉ុន្តែជាតិផ្អែមអាចធ្វើអោយអ្នកឡើងទម្ងន់បាន អ្នកអាចជំនួសដោយសូកូឡាខ្លាំង និងទឹកឃ្មុំបាន។

៤. ចង់ញាំុំទឹកកក



នៅពេលដែលអ្នកចង់ញាំុំទឹកកក អាចបណ្តាលមកពីភាពស្លក ឫកង្វះជាតិដែក។ អាហារដែលសំបូរដោយសារធាតុដែកច្រើននោះគឺ សាច់គោ សុត និងខ្ចងជាដើម។ ប៉ុន្តែប្រសិនបើអ្នកអ្នកកម្លាំង និងចង់ញាំុំទឹកកក គប្បីទៅេពិគ្រោះជាមួយគ្រូពេទ្យទើបជាការប្រសើរ។

៥. ឈាមអញ្ចាញធ្មេញ



ប្រសិនបើអ្នកហូរឈាមភ្លាមៗ ឫឈាមជាប្រចាំនៅអញ្ចាញធ្មេញរបស់អ្នក រាល់ពេលដែលអ្នកដុះសម្អាតធ្មេញ នោះវាជារោគសញ្ញានៃការកង្វះវីតាមីន C ។ ដូច្នេះអ្នកគប្បីគួរតែញាំុំនូវអាហារមួយចំនួនដូចជា ក្រូចគ្រប់ប្រភេទទាំងអស់ ផ្ទី ម្ទេសផ្លោកក្រហម ប៉េងប៉ោះ ស្ពៃ ផ្កាខាត់ណាក្រហម និងខៀវ ជាដើម។

៦. ក្រចក និងសក់មានភាពផុយស្រួច



នោះបញ្ជាក់អោយឃើញថាអ្នកមានកង្វះវីតាមីន B ដូច្នេះអ្នកគប្បីញាំុំទឹកដោះគោអោយបានច្រើន រួមទាំងសារាយ និង ផ្សិតផងដែរ។

៧. មានរង្វង់ខ្មៅក្នុងគ្រាប់ផ្នែក



ជាធម្មតារោគសញ្ញាមួយនេះកើតឡើងទៅលើមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ។ ប៉ុន្តែប្រសិនបើវាកើតឡើងសម្រាប់អ្នកដែលមានវ័យក្មេង​ឫក្រោម ៥០ឆ្នាំ នោះវាជាបញ្ហានៃការឡើងកូឡេស្តេរ៉ូខ្ពស់ ដូច្នេះគួរទៅពិគ្រោះជាមួយគ្រូពេទ្យ៕​

ដោយ៖ ស៊ីវម៉ី

ប្រភព៖ BrightSide
សញ្ញាទាំង ៧ ដែលបញ្ជាក់ថារាងកាយអ្នកមានបញ្ហានិងតម្រូវឲ្យទៅជួបពេទ្យជាបន្ទាន់ ! Reviewed by Mong Kul on 11:09 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.