របៀបធ្វើ ភ្លាក្តាមសេះ
របៀបធ្វើ ភ្លាក្តាមសេះ អោយមានរសជាតិឆ្ងាញ់មិនអាចបំភ្លេចបាន។ សម្រាប់គ្រឿងសមុទ្រយើងអាចយកវាមកកែច្នៃធ្វើជាមុខម្ហូបបានច្រើនប្រភេទ ខាងក្រោមនេះគឺជារបៀបធ្វើ ភ្លាក្តាមសេះ ៖
គ្រឿងផ្សំមាន
- ក្ដាមសេះ (បកលាងទឹកអោយស្អាត កាត់ជាពីរ ពុះជាចំរៀកតូចៗ ល្មម)
- ម្ទេសប្លោកក្រហម ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកត្រាំទឹកកកបន្តិច អោយបន្លែរវាស្រួយ )
- ម្ទេសប្លោកលឿង ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយបន្លែវាស្រួយ )
- ម្ទេសប្លោកខៀវ ( លាងទឹកអោយស្អាត ហាន់ជាសសៃៗ តូចៗ រួចយកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
- ខ្ទឹមបារាំង ( បកសំបកចេញយកទៅលាងទឹកអោយស្អាត រួចហាន់ជាសសៃៗ តូចៗ យកទៅត្រាំទឹកកកបន្តិច អោយវាស្រួយ )
- ជីរអង្កាម ឬក៏ជីរគ្រប់មុខក៏បាន ( បេះអោយស្អាតរួចយកទៅលាងទឹក )
- សាឡាត់ ( បេះអោយស្អាតយកទៅលាងទឹក ទុកទ្រនាប់ក្រោមចានភ្លា )
- ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ( បីមុខនឹងចិញ្ច្រាំអោយម៉ត់ចូលគ្នា )
- ជីរវាន់ស៊ុយ ជីរណា ស្លឹកខ្ទឹម ( បីមុខនឹងលាងទឹកអោយស្អាត កាត់ជាកង់ៗ )
- ក្រូចឆ្មារ ឬ ទឹកក្រូចឆ្មារ
- ស្ករស
- ទឹកត្រី
- អំបិល
- បីចេង
វិធីធ្វេី
- យកចានធំមួយ ចាក់ខ្ទឹមស ខ្ទឹមក្រហម ម្ទេសចិញ្ច្រាំចូលលាយ ស្ករស អំបិល បីចេង ទឹកត្រី ទឹកក្រូចឆ្មារ ចូលភ្លក់រស់ជាតិល្មមតាមចំណូលចិត្ត គ្រួសារ និមួយៗ រួចចាក់ ក្តាមចូលច្របល់ អោយសព្វបន្តិច ដាក់បន្លែរ ដែលយកទៅត្រាំទឹកកក នោះចូល ដាក់ជីរណា ជីរវាន់ស៊ុយ ស្លឹកខ្ទឹម ជីរគ្រប់មុខ ឬជីរអង្កាម ចូលច្របល់អោយសព្វទុកមួយអន្លេីរ។
- យកចានមួយរៀប សាឡាត់ដាក់ពីរលេីចានរួចដូសភ្លាក្ដាមមកចាក់ពីរជាការស្រេច។
របៀបធ្វើ ភ្លាក្តាមសេះ
Reviewed by Mong Kul
on
12:30 AM
Rating: