របៀបធ្វើ សម្លការី
គ្រឿងផ្សំ
- សាច់មាន់ ១គីឡូក្រាម (ហាន់ជាដុំ ធំៗល្មម)
- សាច់គោ ៥ខាំ (ហាន់ជាដុំ ធំៗល្មម)
- ខ្ទឹមបារាំង ១ដុំ (ហាន់តូចល្មម)
- ការ៉ុត ១ផ្លែ (ហាន់ជាដុំ)
- តំឡូងបារាំង ១ដុំ (ហាន់ជាដុំ)
- គ្រឿងបុក ១កូនចានចង្កិះ (ខ្ទឹមស ខ្ទឹមក្រហម រំដេង ល្មៀត ស្លឹកក្រូច គល់ស្លឹកគ្រៃ)
- ក្បាលខ្ទិះដូង ១/២ លីត្រ
- ខ្ទិះដូង ១ ១/២ លីត្រ
- សណ្តែតដីលីង ៥០ក្រាម (បុកអោយបែកតិចៗ)
- ទឹកត្រី ៤ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ស្ករត្នោត ១ខាំ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
- ម្ទេសគ្រៀម ១០ផ្លែ (ត្រាំទឹកអោយរីក ចិញ្រ្ចាំអោយម៉ត់)
- ផ្កាចាន់ ២ផ្កា (អត់ក៏បាន)
របៀបធ្វើ
- ដាំឆ្នាំងអោយក្តៅ ដាក់ក្បាលខ្ទិះ១វែក ទុកអោយពុះ ដាក់ម្ទេសគ្រៀម និងផ្កាចាន់ចូលឆាអោយឡើងពណ៌ក្រហមល្អ សឹមដាក់គ្រឿងបុកចូលឆាអោយឈ្ងុយ (បន្ថែមខ្ទិះបន្តិចៗ កុំអោយខ្លោច)។
- ដាក់សាច់ចូល ឆាបីបួនត្រឡប់ រួចដាក់គ្រឿងផ្សំរសជាតិ ដូចជា ស្ករ អំបិល ទឹកត្រី និងម្សៅស៊ុបចូលឆាអោយសព្វ រំងាស់អោយស្ងួតទឹកដែលចេញពីសាច់។
- ដាក់សណ្តែកដី ការ៉ុត និងតំឡូងបារាំងចូល រួចដាក់ខ្ទិះដូងចូល រំងាស់អោយផុយសាច់ និងដាច់ទឹកបន្តិច ភ្លក្សរសជាតិតាមចំនូលចិត្ត (បើសាបថែមទឹកត្រី) រួចដាក់ក្បាលខ្ទិះដែលនៅសល់ និងខ្ទឹមបារាំងចូល ទុកមួយពុះជាការស្រេច៕
*** បើញុំាជាមួយនំបញ្ចុក ស្លអោយរាវបន្តិច(បន្ថែមទឹក) បើញុំាជាមួយនំបុ័ង ស្លអោយខាប់បន្តិច។
អ្នកស្រី សុគន្ធារី
របៀបធ្វើ សម្លការី
Reviewed by Mong Kul
on
12:34 AM
Rating: