របៀបធ្វើ ស្ងោរស៊ុបមាន់ខ្មៅ
គ្រឿងផ្សំ
- មាន់ខ្មៅ
- ការុត
- មីសួ
- ពុទ្រាហាល
- សាច់មៀនហាល
- គ្រាប់ឈូក
- ផ្កាចេកហាល
- ផ្សិតត្រចៀកកណ្តុរ
- ផ្សិតឈើឬផ្សិតចំបើង
- ស្បែកជ្រូកបំពង
- ពពុះសណ្តែក
- មើមខ្ញី ខ្ទឹមស ខ្ទឹមក្រហម ស្លឹកខ្ទឹម ជីរវ៉ាន់ស៊ុយ ម្រេច អំបិល ទឹកត្រី ស្ករ ម្សៅស៊ុប
របៀបធ្វើ
- ដាំទឹកអោយពុះ ស្ងោរមាន់ខ្មៅ មួយពុះចោល អោយបាត់ជាតិចំអាប។ ស្រង់ចេញ ទុកទៅម្ខាង។
- លីងខ្ទឹមបារាំងហាន់ល្អិត អោយឡើងក្រហមឈ្ងុយ រួចទើបចាក់ខ្ទឹមសចូល លីងអោយក្រហមចូលគ្នា បន្ទាប់មក ចាក់ទឹកត្រីចូល ថែមម្រេចបុក ខ្ទឹមក្រហមហាន់ អំបិលនិងស្ករ កូរអោយឈ្ងុយ ទើបចាក់ទឹកដាំ។
- ពេលទឹកពុះ ដាំមើមខ្ញីដាក់មួយដុំ ហើយដាក់មាន់ចូល។ ពេលរំងាស់ កុំគ្របគម្របឆ្នាំង។ បើគ្របនឹងធ្វើអោយទឹកស្ងោរល្អក់ ហើយឆាប់ផ្អូម។
- នៅឆ្នាំងផ្សេងទៀត ដាំទឹកស្រុះ ពុទ្រាហាល សាច់មៀនហាល គ្រាប់ឈូក ផ្កាចេកហាល ផ្សិតត្រចៀកកណ្តុរ ផ្សិតឈើឬផ្សិតចំបើង ស្បែកជ្រូកបំពង ពពុះសណ្តែក។ ស្រង់ចេញ លាងអោយស្អាត។
- ពេលពិនិត្យឃើញ សាច់មាន់ រាងផុយស្បែកបន្តិចសិន ទើបចាក់ការុត និងគ្រឿងដទៃទាំងអស់ចូល ដាំអោយពុះចូលជាតិគ្នា។
- នៅពេលមាន់ផុយទន់សាច់ ទើបដាក់ម្សៅស៊ុប ហើយភ្លក្សថែមថយតាមចំណូលចិត្ត។
- ត្រាំមីសួអោយទន់ ហើយកាត់ខ្លីៗ ទុកដាក់មួយអន្លើ។
- ស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុយ ត្រូវហាន់ល្អិតៗ ទុករោយពីលើស៊ុប ពេលដួសស្ងោរមាន់ដាក់ចានសម្ល។
- ដាក់មីសួបន្តិចទៅបាតចាន មុននឹងដួសស្ងោរមាន់ ដែលកំពុងពុះលើចង្ក្រាន ដាក់ទៅក្នុងចានសម្ល ទើបរោយស្លឹកខ្ទឹម និងជីវវ៉ាន់ស៊ុនពីលើ។ យើងត្រូវទទួលទានស៊ុបនេះ នៅពេលក្តៅៗ ទើបឆ្ងាញ់។
របៀបធ្វើ ស្ងោរស៊ុបមាន់ខ្មៅ
Reviewed by Kagha
on
10:46 AM
Rating: