របៀបធ្វើ សម្លប្រហើនំបញ្ចុក (សម្លខ្មែរ)
គ្រឿងផ្សំ
- ត្រី (ស្តោ ផ្ទក់ ឬ តាមចំនូលចិត្ត) កន្លះគីឡូក្រាម
- ប្រហុក ១ ស្លាបព្រាបាយ
- ខ្ទឹមស ១០-១៥ កំពឹស
- ខ្ជាយ ១០-១៥ ដុំ
- ស្លឹកគ្រៃ ១សន្លឹក (ចងជាដុំ ញីអោយទក់)
- ទឹក ១លីត្រ
- រមៀត បន្តិច (អត់ក៏បាន)
- ទឹកត្រី ៣ស្លាបព្រាបាយ
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ
របៀបធ្វើ
- ដាំទឹកអោយពុះ ដាក់អំបិល និងត្រីស្ងោអោយឆ្អឹន រួចស្រង់ត្រីចេញ និងបិទភ្លើង។
- បុកខ្ជាយ ខ្ទឹម និងរមៀតអោយម៉ត់ រួចបេះសាច់ត្រីបុកជាមួយគ្នាអោយម៉ត់។
- បើកភ្លើង ទុកអោយទឹកពុះ ជ្រុំប្រហុកដាក់ ដាក់ស្លឹកគ្រៃ ទឹកត្រី ម្សៅស៊ុប និងសាច់ត្រីចូលទុកអោយពុះភ្លក្សរសជាតិ តាមចំនូលចិត្តជាការស្រេច៕
អ្នកស្រី សុគន្ធារី
របៀបធ្វើ សម្លប្រហើនំបញ្ចុក (សម្លខ្មែរ)
Reviewed by Mong Kul
on
12:26 AM
Rating: