Pat Napapa៖ បើខ្ញុំត្រូវជាប់គុក តើបាននរណាមើលថែកូនប្រុស និងម្តាយខ្ញុំទៅ? (មានវីដេអូ)
(ថៃ)៖ រឿងរ៉ាវជីវិត របស់តារាសម្តែង នាង Pat Napapa ត្រូវបានមហាជនជាច្រើន កំពុងមានការចាប់អារម្មណ៍ និងមានការអាណិតអាសូរដល់នាង ជាពន់ពេក ព្រោះតែលោក Benz Racing ជាស្វាមី ត្រូវបានចាប់ខ្លួន និងដាក់ឃុំនៅក្នុងគុក ដែលគិតមកដល់ពេលនេះ មានរយៈពេល១សប្តាហ៍ទៅហើយ ស្របពេលដែលរូបនាង ត្រូវទទួលបន្ទុកដ៏ធំ ដោយត្រូវរ៉ាប់រងចិញ្ចឹមកូនប្រុសតូច ម្តាយ និងបងស្រីបង្កើតដែលមានជំងឺប្រចាំកាយ និងពិការទៀតផង។
ក្នុងកិច្ចសម្ភាសន៍ កាលពីប៉ុន្មានថ្ងៃមុននេះ នាង Pat Napapa បានរៀបរាប់ពីជីវិតរស់នៅរបស់នាង ក៏ដូចជានិយាយពីកូនប្រុស ឲ្យទស្សនិកជនបានដឹងផងដែរ។
នាងបានស្រក់ទឹកភ្នែក នៅពេលដែលនឹកដល់ចំណុចថា ប្រសិនបើនាងត្រូវចាប់ខ្លួន ឬក៏ត្រូវជាប់គុក តើបាននរណានឹងមើលថែម្តាយ បងស្រីពិការ និងចិញ្ចឹមកូនប្រុសខ្លួន ដែលទើបមានអាយុប៉ុន្មានខែនោះទៅ?
ហើយអ្វីដែលនាងខ្លាចបំផុត នៅពេលនេះ គឺខ្លាចគ្មានការងារធ្វើ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ព្រោះការចំណាយនៅក្នុងគ្រួសារសព្វថ្ងៃ គឺនាងជាអ្នករ៉ាប់រងទាំងអស់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី នាង Pat Napapa នៅតែមានការតស៊ូ ព្យាយាម ជំនះរាល់ឧបសគ្គ និងមានភាពរឹងមាំជានិច្ច។
សូមបញ្ជាក់ថា រឿងរ៉ាវតារាសម្តែងស្រី ដែលកំពុងតែមានរឿងក្តីជាប់ខ្លួន នាង Pat Napapa ចេះតែអូសបន្លាយទៅៗ អស់រយៈជាពេលជាច្រើនខែ ដោយរហូតមកដល់ពេលនេះ ខាងប៉ូលិសកំពុងតែធ្វើការស៊ើបអង្កេត លើបទល្មើសជាប់ពាក់ព័ន្ធនឹងលុយកខ្វក់របស់នាង និងស្វាមី ដែលមានការសង្ស័យថា បានមកពីការជួញដូរគ្រឿងញៀន៕
Pat Napapa៖ បើខ្ញុំត្រូវជាប់គុក តើបាននរណាមើលថែកូនប្រុស និងម្តាយខ្ញុំទៅ? (មានវីដេអូ)
Reviewed by Mong Kul
on
4:43 PM
Rating: