Top Ad unit 728 × 90

ថ្មីៗ

randomposts

នាយ ពែក មី ដាក់​កំណាព្យ​​មួយ​ឃ្លា​នេះ ធ្វើ​ឲ្យ​​ស្រក់​ទឹក​ភ្នែក ព្រោះ​​​​អា​ណិ​ត​​កូនៗ លោក អ៊ិត សេដ្ឋា


(ភ្នំពេញ)៖ ជាមួយគ្នានៃមរណទុក្ខដ៏ក្រៀមក្រំ របស់លោក អ៊ិត សេដ្ឋា នេះដែរ ក៏មានមហាជនជាច្រើន បានបង្ហាញក្តីរំពឹង ជាមួយពាក្យទទូចស្នើសុំឲ្យអតីតភរិយា របស់លោក អ៊ិត សេដ្ឋា ដែលត្រូវជាម្តាយរបស់ក្មេងទាំង៣នាក់ វិលត្រឡប់មករួមរស់ផ្ដល់ភាពកក់ក្តៅ ដល់កូនៗវិញផងដែរ។ ខណៈដែលបច្ចុប្បន្នពួកគេ កំពុងត្រូវការបំផុតនូវភាពកក់ក្តៅ ពីម្តាយដូចក្មេងដទៃទៀត ក្រោយពីឪពុកត្រូវស្លាប់ចោល។



ដោយឡែក ងាកមកចាប់អារម្មណ៍តារាកំប្លែងល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN នាយ ពែក មី ឯណេះវិញ កាលពីរាត្រីថ្ងៃទី០៧ ខែមិថុនា គឺនាយបានសរសេរកំណាព្យមួយឃ្លា រៀបរាប់ពីជីវិតជាកូនកំព្រា ភ្ជាប់ជាមួយរូបថតកូនប្រុសពិកា របស់លោក អ៊ិត សេដ្ឋា បង្កឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មហាជន ព្រមជាមួយទឹកភ្នែកធ្លាក់ចុះ ដោយមិនដឹងខ្លួន ក្រោយបានអានកំណាព្យនេះហើយ។



តាមរយៈកំណាព្យមួយឃ្លានេះ នាយ ពែក មី បានសរសេរថា «យប់យន់ស្ងាត់ឈឹង ប្រឹងជូតទឹកភ្នែក ពុកអើយពុកបែក បែកទាំងអាល័យ តើឲ្យរូបកូនរស់សង្ឃឹមអ្វី ? បើរូបពុកថ្លៃ ទៅចោលកូនហើយ។ ធ្លាក់ខ្លួនក្រខ្សត់ ព្រោះតែជំងឺ ឪពុកទ្រាំឈឺមិនត្អូញត្អែរឡើយ ខំប្រឹងធ្វើការដល់ថ្ងៃចុងក្រោយ ព្រំលិខិតអើយម្តេចដាច់មេត្តា។ រស់នឹងជីដូនបងប្អូនសុទ្ធតែស្រី ឯកូនសព្វថ្ងៃជើងក៏ពិកា ទឹកភ្នែកជោកខ្នើយមើលរូបថតប៉ា តើមានអ្នកណាយល់អារម្មណ៍នេះ!»៕





ប្រភព៖ Khmertalking
នាយ ពែក មី ដាក់​កំណាព្យ​​មួយ​ឃ្លា​នេះ ធ្វើ​ឲ្យ​​ស្រក់​ទឹក​ភ្នែក ព្រោះ​​​​អា​ណិ​ត​​កូនៗ លោក អ៊ិត សេដ្ឋា Reviewed by Mong Kul on 4:38 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.