ខ្លាំងហួស! បុរសសិង្ហបុរីម្នាក់ បានរួមភេទជាមួយនារី ៥៧នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង
ថ្មីៗនេះ មានរឿងរ៉ាវដ៏មិនគួរឲ្យជឿមួយបានកើតឡើង ខណៈដែលបុរសម្នាក់បានចំណាយពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ ដើម្បីរួមភេទជាមួយនឹងនារីចំនួន៥៧នាក់។ តើនេះជាការបំបែកកំណត់ត្រាពិភពលោកមែនទេ?
បើយោងទៅតាមកាសែត Herald Europe បានចេញផ្សាយថា បុរសវ័យ៣៤ឆ្នាំម្នាក់ បានបំបែកកំណត់ត្រាមួយតាមរយៈការរួមភេទជាមួយនឹងនារីបានដល់ទៅ៥៧នាក់។ បុរសនោះបានបញ្ជាក់ថា ការរួមភេទជាមួយនឹងនារីទាំង៥៧នាក់នោះបានប្រព្រឹត្តទៅក្នុងទីក្រុង Prague រដ្ឋធានីរបស់សាធារណរដ្ឋឆែក ក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំមួយដែលត្រូវបានរៀបចំឡើងដោយផ្ទះបន។
បុរសនោះ ដែលបានបដិសេធក្នុងការប្រាប់ឈ្មោះរបស់ខ្លួននោះ បានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លាដើម្បីត្រៀមប្រកួតក្នុងព្រឹត្តិការណ៍នេះ ហើយរូបគេពិតជារីករាយណាស់ក្នុងការបំបែកកំណត់ត្រាពិភពលោកកាលពីមុន ក្រោយពីមានមនុស្សម្នាក់អាចរួមភេទជាមួយនឹងនារីបានចំនួន៥៥នាក់ក្នុងរយៈពេល២៤ម៉ោង។ បុរសកម្លាំងខ្លាំងជាជនជាតិសិង្ហបុរីរូបនោះបានឲ្យដឹងថា៖ «ខ្ញុំគឺជាមនុស្សញៀននឹងស៊ិចបន្តិច ហើយនៅពេលដែលខ្ញុំបានដឹងថា ផ្ទះបននេះ រៀបចំឲ្យមានការបំបែកកំណត់ត្រាពិភពលោក ខ្ញុំបានដឹងថា ខ្ញុំត្រូវតែសាកល្បង។ ខ្ញុំបានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានហ្វឹកហាត់សម្រាប់ថ្ងៃប្រកួតនេះដូចជាអត្តពលិកម្នាក់អ៊ីចឹង។ ប៉ុន្តែ វាអាចនឹងលំបាកជាងកីឡាអាជីពភាគច្រើន»។
ក្នុងព្រឹត្តិការណ៍ប្រកួតនេះ នារីជាច្រើនត្រូវបាននាំយកមកពីផ្ទះបនផ្សេងទៀតដើម្បីធ្វើឲ្យប្រាកដថា វាគ្រប់គ្រាន់សម្រាប់រូបគេបំបែកកំណត់ត្រា ខណៈដែលរូបគេត្រូវតែរួមភេទជាមួយនឹងនារីផ្សេងគ្នា ដើម្បីសម្រេចបានគោលដៅនោះ ហើយផ្ទះបននោះ បានជួលនារីជាច្រើនសម្រាប់រូបគេ។ នៅត្រឹមតែពាក់កណ្តាលថ្ងៃ រូបគេបានដេកជាមួយនឹងនារីបាន២៩នាក់ ខណៈដែលក្រុមគ្រូពេទ្យក៏ស្ថិតនៅទីនោះផងដែរ ដើម្បីចាំជួយសង្គ្រោះរូបគេប្រសិនចាំ។
ក្នុងកម្មវិធីនេះ ការប្រើប្រាស់ថ្នាំជំនួយកម្លាំង មិនត្រូវបានអនុញ្ញាតឲ្យ ហើយក្រោយពីការត្រួតពិនិត្យផ្សេងៗ វាត្រូវបានគេរកឃើញថា បុរសនោះមិនបានប្រើប្រាស់ថ្នាំអ្វីឡើយ។ បុរសនោះ បានអះអាងថា គេបានប្រើប្រាស់រូបមន្តធម្មជាតិ ប៉ុន្តែ គេបានស្នើសុំទុកជារឿងអាថ៌កំបាំង៕
ខ្លាំងហួស! បុរសសិង្ហបុរីម្នាក់ បានរួមភេទជាមួយនារី ៥៧នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង
Reviewed by Mong Kul
on
4:47 PM
Rating: