៥ ឃ្លារបស់ខុង ជឺ នឹងបង្រៀនអ្នកអោយរស់នៅថ្លៃថ្នូរ
អ្វីដែលសំខាន់បំផុតក្នុងការរស់នៅនោះគឺជាសេចក្តីថ្លៃថ្នូរ។ ដូច្នេះសំដី ៥ ឃ្លារបស់ខុងជឺ នេះនឹងជួយអ្នក៖
១. មុនពេលដែលចាប់ផ្តើមដំណើរនៃការសងសឹក, ចូរជីកផ្នូរពីរទុកអោយហើយ។
២. មនុស្សដែលថ្លៃថ្នូរបំផុតនោះគឺ ជាមនុស្សដែលយល់ដឹងអំពីសេចក្តីសុច្ចរិត, មនុស្សថោកទាបបំផុតគឺមនុស្សដែល ស្គាល់តែផលប្រយោជន៍។
៣. នៅពេលដែលឃើញមនុស្សណាម្នាក់ មានភាពថ្លៃថ្នូរ និងគួរអោយគោរព, ចូរធ្វើតាមគាត់។ នៅពេលដែលអ្នកបានឃើញ មនុស្សណាម្នាក់មិនថ្លៃថ្នូរ, ចូរអ្នកពិនិត្យមើលខ្លួនអ្នកផ្នែកខាងក្នុងសិន។
៤. ការដែលធ្វើខុសគឺវាគ្មានអ្វីអស្ចារ្យទេ តែអ្នកគ្រាន់តែចងចាំវាបានហើយ។
៥. វាមិនមែនជាបញ្ហាទេ បើអ្នកយឺតជាងគេ ដរាបណាអ្នកមិនបញ្ឈប់៕
៥ ឃ្លារបស់ខុង ជឺ នឹងបង្រៀនអ្នកអោយរស់នៅថ្លៃថ្នូរ
Reviewed by Mong Kul
on
10:11 PM
Rating: