គ្រាន់តែអានក៏រំជួលចិត្ត៖ តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលអាចធ្វើបានដូចនារីម្នាក់នេះ?
រីករាយថ្ងៃ Anniversaries11 របស់ពួកយើងបងសម្លាញ់ តែថ្ងៃនេះពួកយើងបានចប់គ្នាទៅហើយ តែមិនអីទេអូននៅតែស្រលាញ់បង ហើយក៏ស្រលាញ់ខ្លាំងណាស់ដែរ ហើយអូនក៏មិនដែលគិតថា ពួកយើងមានថ្ងៃនេះដែរ តែមិនអីទេ។ ដោយសារការស្រលាញ់បងខ្លាំង ទើបអូនសំរេចចិត្តអោយបងចាកចេញ ដើម្បីរកអនាគតមួយដែលល្អ ព្រោះបងត្រូវតាមគ្រួសារ។ មានគេនិយាយថា «បងជាមនុស្សគ្មានទំនួលខុស ត្រូវចំពោះទង្វើដែលបងធ្វើ គ្មានភាពក្លាហាន នឹងគ្មានភាពឯករាជ្យ» ប៉ុន្តែបងដឹងអត់ថាអូនឆ្លើយទៅវិញថាម៉េច? ចំលើយដែលបានឆ្លើយនោះគឺ «ហេតុអីបានគិតថា គាត់គ្មានទំនួលខុសត្រូវ ? គាត់មានគឺគាត់មានទំនួលខុសត្រូវចំពោះគ្រួសារ សាកល្បងយកចិត្តយើង ទៅដាក់ចិត្តគាត់សាកមើល រវាងគ្រួសារដែលមានសមាជិកច្រើន និងយើងដែលជាមនុស្សតែម្នាក់ តើអោយគាត់សំរេចចិត្តបែបណា បាតដៃក៏សាច់ខ្នងដៃក៏សាច់ សួរថាគាត់ស្រួលចិត្តអត់ គាត់ជ្រើសយកផ្លូវមួយណា ក៏គាត់ឈឺចាប់ដែរ ព្រោះគាត់នៅចំកណ្ដាល កុំដោយសារស្នេហាក្លាយជាមនុស្សអាត្មានិយម ចង់បានគាត់តែម្នាក់ឯងអី។ ត្រូវយល់ពីស្ថានភាពរបស់គាត់ផង គ្រួសារគាត់ស្រលាញ់គាត់ មិនចាញ់យើងទេ ចឹងសួរថាអ្នកណាចង់អោយ កូនមកស្រលាញ់អ្នកក្រដូចជាយើង គេចង់អោយកូនមានមុខមានមាត់។ ម្យ៉ាងទៀតគ្រួសាររបស់គេ ប្រហែលជាមានការលំបាកអ្វីម្យ៉ាង ដែលយើងមិនដឹងដែរ»។ ជឿខ្ញុំទៅទោះយើង ឆ្លងកាត់សម័យកាលច្រើនប៉ុណ្ណាក៏ វណ្ណះស្នេហ៍វានៅតែមានដែរ នំមិនធំជាងនាលទេ។ សម័យនេះហា៎គេត្រូវការលុយ បុណ្យស័ក្តិ នឹងមុខមាត់។ ចឹងមុននឹងស្រលាញ់នរណាម្នាក់ ត្រូវមើលគ្រួសារគេសិនទៅ ថាពេញចិត្តយើងរឺអត់? ប្ដីល្អវាស្រួលរកទេ តែបើបានម៉ែក្មេកឪក្មេក ស្រលាញ់យើងទៀតវាកាន់តែប្រសើរ។ សំរាប់ខ្ញុំស្រលាញ់មនុស្សម្នាក់ គឺខ្ញុំគ្រាន់តែចង់អោយគាត់ មានសេចក្ដីសុខប៉ុណ្ណោះ។ ទោះសេចក្ដីសុខមួយនោះ គ្មានរូបខ្ញុំក៏ដោយ ខ្ញុំដឹងថាវាឈឺចាប់ និងពិបាកណាស់ តែខ្ញុំនៅតែប្រឈមមុខជាមួយនឹងវា ហើយរៀបចំគោលដៅត្រូវដើរ ដើម្បីអនាគតខ្លួនឯងបន្ត។ ចឹងក្នុងនាមខ្ញុំជាមនុស្សស្រីដូចគ្នា ខ្ញុំចង់ប្រាប់ថាបើគេមើលងាយយើងប៉ុណ្ណឹងហើយ ចាប់ផ្ដើមរៀបចំខ្លួនឯងឡើងវិញ។ កុំអោយពួកគំនិតបុរាណ មិនទាន់សម័យមើលងាយយើងទៀត។ កុំខ្លាចចាស់ហា៎ស្រីៗ យើងអាយុ ៣០ យកប្ដីក៏មិនទាន់ហួសពេលដែរ។ ចំណាយភាពនៅលីវរបស់យើង អោយមានន័យ និងមានភាពឯករាជ្យទៅ នោះយើងនឹងជួបមនុស្សល្អជាច្រើន ដែលមានគំនិតដូចយើង៕
គ្រាន់តែអានក៏រំជួលចិត្ត៖ តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលអាចធ្វើបានដូចនារីម្នាក់នេះ?
Reviewed by Mong Kul
on
10:13 PM
Rating: