Top Ad unit 728 × 90

ថ្មីៗ

randomposts

៥ ឃ្លាដែល​ឪពុកម្តាយ មិនគួរ​និយាយ​ទៅ​កាន់​កូន


ឪពុកម្តាយណាក៏ចង់អោយកូនល្អដែរ តែពេលខ្លះការអប់រំមានលក្ខណៈខុសឆ្គង ដោយសារតែចង់អោយកូនល្អពេកទៅៗ ជានិយាយដោយមិនបានគិត ធ្វើអោយប៉ះពាល់ទៅដល់អារម្មណ៍កូន។ ដូច្នេះក្នុងនាមជាឪពុកម្តាយមិនគួរនិយាយនូវសំដី ៥ ឃ្លានេះទៅកាន់កូនទេ៖

១. ឈប់យំភ្លាម
ជាធម្មតានៅពេលដែលក្មេង ដឹងថាពួកគេត្រូវដាក់ទោសនោះ, ពួកគេនឹងចាប់ផ្តើមយំ។ ក្មេងៗងាយនឹងយំខ្លាំងណាស់ ព្រោះពួកគេនៅមានទាន់ចេះគិត។ ដូច្នេះអ្នកគួរតែប្រាប់ពួកគេ, ជំនួសអោយការហាមឃាត់អោយឈប់យំ។ ពេលដែលអ្នករឹតតែហាមកុំអោយយំ ពួកគេយំរឹតតែខ្លាំង។

២. និយាយថាពួកគេគ្មានតម្លៃ
នៅពេលដែលអ្នកនិយាយបែបនេះ នឹងធ្វើអោយពួកគេមានអារម្មណ៍ថា អស់សង្ឃឹម ហើយពួកគេផ្ទាល់មានអារម្មណ៍ថា ខ្លួនគ្មានតម្លៃអ្វីទាល់តែសោះ។

៣. កូនត្រូវតែធ្វើវាអោយបានល្អ រឺខំរៀនអោយពូកែ
វាប្រៀបដូចជាអ្នកកំពុងដាក់សំពាធលើខ្លួនរបស់ពួកគេ ហើយអ្នកផ្ទាល់កំពុងតែស្នើរសុំភាពឥតខ្ចោះ ពីពួកគេ។ ពេលខ្លះការទាមទារខ្ពស់ពេក អាចធ្វើអោយលទ្ធផលដែលទទួលបានគឺមិនល្អ។

៤. ដូចឆ្កួត គ្រាន់តែចឹងក៏ខ្លាចដែរ!

ជាធម្មតាទេដែរថាក្មេងៗមានអារម្មណ៍ថាភ័យខ្លាច។ ដូច្នេះអ្នកមិនគួរបន្ទោសពួកគេនោះទេ។ ពួកគេគ្រាន់តែចង់បានភាពកក់ក្តៅពីអ្នក ភាពលោងលួមរបស់អ្នកតែប៉ុណ្ណោះ។

៥. ម៉ាក់ រឺប៉ាអស់សង្ឃឹមនឹងកូនណាស់
នៅពេលដែលអ្នកនិយាយបែបនេះ វាអាចប៉ះពាល់អារម្មណ៍កូនៗ ធ្វើអោយពួកគេមានអារម្មណ៍ថាតូចចិត្ត ហើយកំហុសគ្រប់យ៉ាងដូចជាកើតឡើង មកពីពួកគេអ៊ីចឹង៕
៥ ឃ្លាដែល​ឪពុកម្តាយ មិនគួរ​និយាយ​ទៅ​កាន់​កូន Reviewed by Mong Kul on 10:09 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.