តំបន់កោះចំនួន ៧កន្លែងស្អាតបំផុតនៅប្រទេសកម្ពុជា
កម្ពុជាមានឈ្មោះថាជាប្រទេសអច្ឆរិយៈ ដោយសារប្រទេសនេះសំបូរទៅដោយសម្បត្តិធម្មជាតិច្រើនសំបូរបែប មានរ៉ែ សត្វព្រៃ ព្រៃព្រឹក្សាភ្នំ ស្ទឹងទន្លេរ ត្រីទឹកសាបទឹកប្រៃគ្រប់ប្រភេទ មិនត្រឹមតែប៉ុណ្ណោះ សណ្ឋានដីប្រទេសកម្ពជា អាចនិយាយបានថាជាឋានសួគ៌ ព្រោះគ្មានគ្រោះធម្មជាតិធំៗដូចប្រទេសជិតខាង មានវៀតណាម និងថៃនោះទេ…]
១ កោះរ៉ុង ស្ថិតនៅខេត្តព្រះសីហនុ មានចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ
២ កោះរ៉ុងសន្លឹម ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃក្រឡា ២៤.៥ គីឡូម៉ែត្រការ៉េ ចម្ងាយ ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ
៣ កោះសង្សារ ស្ថិតនៅខេត្តព្រះសីហនុ ចម្ងាយ ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ
៤ កោះថ្មី ស្ថិតនៅខេត្តព្រះសីហនុ ក្នងឧទ្យានជាតិរាម មានផ្ទៃដីប្រហែល ៤០.៣គីឡូម៉ែត្រការ៉េ
៥ កោះតាគាវ ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃក្រឡាប្រមាណ ៦.៧គីឡូម៉ែត្រ
៦ កោះតាង ស្ថិតនៅខេត្តព្រះសីហនុ មានផ្ទៃក្រឡា ៥.៩គីឡូម៉ែត្រការ៉េ មានខ្សាច់ពណ៌ស ធំទូលាយប្រវែងជាង ១គីឡូម៉ែត្រ
៧ កោះតូតាង ស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡា ០.៨គីឡូម៉ែត្រ មានទេសភាពធម្មជាតិ ខ្សាច់សស្អាត ខ្យល់អាកាសបរិសុទ្ធ
[…ប៉ុន្តែគួរឲ្យស្ដាយៗៗ ស្ដាយណាស់ មកទល់បច្ចុប្បន្ននេះព្រៃឈើយើងជាង ៧០ភាគរយនៃផ្ទៃប្រទេសត្រូវបានបំផ្លាញរលាយហ៊ិនហោចស្ទើរគ្មានសល់ ស្ទឹងបឹងបួរ សត្វព្រៃ ត្រីទឹកសាបទឹកប្រៃក៏ស្ទើរតែរលាយអស់។ ដូចនេះសូមជនរួមជាតិយើងជំនាន់ក្រោយ និងជំនាន់បច្ចុប្បន្ននេះ មេត្តាជួយចូលរួមថែរក្សាសម្បត្តិធម្មជាតិរបស់យើងដែលសល់បន្តិចបន្តូចនេះឲ្យនៅគង់វង្សទុកជាមរតកសម្រាប់កូនចៅយើងជំនាន់ក្រោយទៀត៕
តំបន់កោះចំនួន ៧កន្លែងស្អាតបំផុតនៅប្រទេសកម្ពុជា
Reviewed by Kagha
on
7:51 PM
Rating: