ព្រោះតែសាំង ១លីត្រ ផ្ដាច់ជីវិតមនុស្សម្នាក់
គណនីហ្វេសប៊ុក Chea Bunthoeurn បានរៀបរាប់ពីរឿងរ៉ាវដ៏ហួសចិត្តមួយ ដែលបានកើតឡើងក្នុងសង្គមខ្មែរយើង ពិតជាឈឺចាប់ពើតផ្សាណាស់ មិនគួរណាមនុស្សខ្មែរ បែរជារស់នៅអាត្មានិយម ថោកទាបហួសពីសត្វតិរិច្ឆានបែបនេះសោះ ។
“យប់ម្សិលមិញ ចេញពីចាក់កុនគណបក្សវិញម៉ោងប្រហែល១១យប់ខ្ញុំបើកឡានត្រឡប់មកផ្ទះវិញ មកដល់ភូមពារាម ឃុំពារាម ទឹកដីស្រុកបាទី ឃើញប្ដីប្រពន្ធពីរនាក់ ប្រពន្ធដេកដួលលើកណ្ដាលផ្លូវលំ ចំណែកប្ដីស្រែកយំអោបប្រពន្ធ ខ្ញុំឃើញគាត់ដំបូងស្មានតែគាត់ទើបតែដួលម៉ូតូភ្លាមៗ ព្រោះឃើញដេកដួលលើផ្លូនិងអត់មានអ្នកណាមួយក្នុងភូមិនេះចេញមកមើលសោះ។ ខ្ញុំឈប់ឡានមើលគាត់ ស្រាប់តែគាត់ស្រែកយំសំពះខ្ញុំអោយជួយប្រពន្ធគាត់ផង ហើយគាត់បន្តរថាប្រពន្ធគាត់ឈឺធ្ងន់ជាជំងឺបេះដូង គាត់ដឹកប្រពន្ធទៅពេទ្យតែម៉ូតូអស់សាំងរលត់ទៅមុខលែងរួច ហើយគាត់រត់ទៅដាស់ផ្ទះលក់ចាបហួយដែលមានលក់សាំងផង ស្រាប់តែគេមិនចេញលក់អោយគាត់សោះ។
ខ្ញុំស្ដាប់គាត់មិនទាន់ទាំងចប់ត្រង់ចំណុចនេះផងអារម្មណ៌រុញខ្ញុំអោយទៅស្រែកដាស់ហៅអ្នកលក់ណឹងភ្លាមៗ ខ្ញុំស្រែកអស់ពីពោះ គោះរបងដែកផ្ទះផងស្រែកផង សំឡេងស្រែកនិងគោះក៏ខ្លាំង ចំណែកសំឡេងឆ្កែព្រុះរំពងពេញភូមិក៏រឹតតែខ្លាំង តែនៅម្ចាស់ផ្ទះនេះមិនចេញមកសោះ។ ខ្ញុំស្រែកហៅទាំងអ្នកភូមិក្បែរណឹងដែលមានផ្ទះជាប់គ្នាចាក់ស្រេះតែសូម្បីតែម្នាក់ដែលចេញមកមើលក៏គ្មានដែរ ខ្ញុំស្រែកអស់ចិត្ត ខ្ញុំវិលមកសួរប្ដីគាត់វិញថាពូអស់សាំងហើយស្រែកហៅគេប៉ុន្មាននាទីហើយ គាត់ថាប្រហែលមួយម៉ោងជាងហើយ ខ្ញុំលឺហើយថែមទាំងឃើញបែបណឹងផ្ទាល់ភ្នែក ខ្ញុំទប់អារម្មណ៌ជាមួយម្ចាស់ផ្ទះណឹង ជាមួយអ្នកភូមណឹងអត់ចង់បានសោះ ម៉េចក៏មនុស្សនេះម៉េចអ្នកភូមិនេះអាត្មានិយមម្លេះ? ម៉េចក៏ដាច់ចិត្តទុកអោយមនុស្សម្នាក់អោយដេកស្លាប់ ដែលគ្រាន់តែសាំងមួយលីតយើងអាចសង្គ្រោះគាត់បានសោះ? ម៉េចមិនចេញមកមើលជួយរកមន្យោបាយគាត់ផងទៅ?
ខ្ញុំរកអ្វីបូមសាំងឡានខ្ញុំអត់បានសោះតែប្ដីគាត់ស្រែកយំមកថាក្មួយអើយមិនបាច់ទេព្រោះប្រពន្ធគាត់ផុតតាំងពីក្មួយអត់ទាន់មកដល់ម្លេះ។ ខ្ញុំមើលមុខគាត់ចំម្ដងទៀតទើបខ្ញុំស្គាល់ថាគាត់ជាអ្នកលក់បង្អែមនៅមុខសាលាអតីតវិទ្យាល័យខ្ញុំរៀនគឺសាលា១មិថុនា ប្ដីឈ្មោះម៉ោង ប្រពន្ធឈ្មោះសាវឿន(អត់សូវច្បាសឈ្មោះប្រពន្ធ)ហើយគាត់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិចាសឆ្នាំ រស់នៅក្នុងភូមិក្រាំងក្រចាំង ឃុំពារាមស្រុកបាទី ខេត្តតាកែវ។ ខ្ញុំក៏លើកសពប្រពន្ធគាត់ដាក់លើឡានទីកូដឹកកុនពណ៌ក្រហមរបស់ខ្ញុំ ដើម្បីដឹកគាត់ទាំងពីរនាក់មកផ្ទះគាត់វិញទាំងអារម្មណ៌មិនអស់ចិត្តនឹងផ្ទះលក់សាំងនិងអ្នកភូមិណឹងសោះមួយម៉ោងជាងនៃការស្រែកដង្ហោយអោយគេជួយប្រពន្ធ អត់មានអ្នកណាម្នាក់យកសំឡេងដែលចូលក្នុងត្រចៀករុញអោយចូលក្នុងបេះដូង ច្រានខ្លួនអោយចេញមកមើលគាត់សោះ។”
ព្រោះតែសាំង ១លីត្រ ផ្ដាច់ជីវិតមនុស្សម្នាក់
Reviewed by Kagha
on
7:47 PM
Rating: