មនុស្សប្រុសស្រីចាស់ក្មេង៣៨នាក់ពុលអាហារថ្ងៃត្រង់
ខេត្តបាត់ដំបង ៖ យោងតាមរបាយការណ៍របស់មន្ត្រីមូលដ្ឋានស្រុកគាស់ក្រឡនៅចន្លោះចាប់ពីម៉ោងប្រហែល១៤.០០នាទីរហូតដល់ម៉ោង១៧.៣០ នាទីថ្ងៃទី២ មិថុនា២០១៧ ។ខាងមន្ត្រីជំនាញមូលដ្ឋានបានឲ្យដឹងថាមានករណីពុលបាយនៅចំណុចភូមិជើងទិញនិងភូមិឆាយបាលង្ហ័ឃុំធិបតីស្រុកគាស់ក្រឡបណ្តាលអោយជនរងគ្រោះទាំងធ្ងន់និងស្រាលសរុប38នាក់ស្រី04នាក់ក្នុងនោះកុមារអាយុចាប់ពី02ឆ្នាំដល់05ឆ្នាំចំនួន10នាក់រីឯការពុលនេះផ្តើមចេញពីជនរងគ្រោះជាអ្នកគាំទ្រគណបក្សប្រជាជនក្រោយពីការហែរក្បួនឃោសនាបោះឆ្មោតចប់ក៍នាំគ្នាហូបបាយដោយមានលាយជាមួយសាច់ជ្រូកចៀនក្នុងមួយនាក់01ប្រអប់ទឹក1ដបនៅពេលថ្ងៃត្រង់ចំណែកអ្នកខ្លះបាន02ប្រអប់យកទៅផ្ទះក៍រាលបណ្តាលអោយពុលកុមារបន្តទៀតបាយនិងសាច់ធ្វើនៅផ្ទះមេភូមិជើងទិញ ។
ឈ្មោះជាលវៃសព្វថ្ងៃជនរងគ្រោះសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សីចំនួន31នាក់តាមផ្ទះ07នាក់បច្ចុប្បន្នកំលាំងជំនាញកំពុងស្រាវជ្រាវបន្ត។តាមការបំភ្លឺរបស់លោកអធិការស្រុកគាស់ក្រឡបានឲ្យដឹងថានៅពេលព្រឹកក្នុងថ្ងៃទី២ មិថុនានេះបងប្អូនបានហូបបាយរួចម្តងហើយប៉ុន្តែគ្មានអាការអ្វីកើតឡើងនោះឡើយ កញ្ចប់អាហារនោះបានវិចខ្ចប់សម្រាប់ពីរពេលគឺ នៅពេលព្រឹកនឹងពេលថ្ងៃត្រង់ ហើយលោកប្រធានភូមិ បានធ្វើអាហារនៅផ្ទះរបស់គាត់សម្រាប់អ្នកគាំទ្រគណៈបក្ស ។
លោកបានបន្តទៀតថាខាងមន្ត្រីជំនាញរបស់លោកបានដាក់ការសន្តិដ្ឋានលើការពុលអាហារនេះ គឺបណ្តាលមកពីកញ្ចប់ស្នោរដាក់អាហារដែលមានរយះពេលយូរទើបបណ្តាលឲ្យមានជាតិពុលកើតឡើងបានប៉ុន្តែខាងសុខាភិបាលមិនទាន់បានធ្វើកោសលវិច្ច័យណាមួយនៅឡើយនោះ នេះតាមការអះអាងរបស់មន្ត្រីនគរបាលមូលដ្ឋានតែប៉ុណ្ណោះ ៕ ដោយ-ឥទ្ធិពល
មនុស្សប្រុសស្រីចាស់ក្មេង៣៨នាក់ពុលអាហារថ្ងៃត្រង់
Reviewed by Kagha
on
8:16 PM
Rating: