បែកធ្លាយដំណឹងស្នេហ៍ សុខ ពិសី និងថៅកែសាន់ដេ

ចាត់ទុកជារឿងភ្ញាក់ផ្អើលខ្លាំងបំផុត បន្ទាប់ពីធ្លាយព័ត៌មានដំណឹងស្នេហ៍ រាជនី សាន់ដេ កញ្ញា សុខ ពិសី និងម្ចាស់ផលិតកម្មផ្ទាល់តែម្តង ដែលបានលួចបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាយ៉ាងយូរក្រោមដំបូលផ្ទះតែមួយ។
ចំណងស្នេហ៍ជាច្រើនឆ្នាំរវាង សុខ ពិសី និង ថៅកែសាន់ដេ ត្រូវបានសាមីខ្លួនលាក់យ៉ាងស្ងៀមស្ងាត់ ដោយត្រឹមតែខាងប្រុស ថតរូបបែរខ្នងជាមួយគ្នា និងបិទបាំងមុខខាងស្រីអំឡុងពេលស្និទ្ធស្នាល។
ដំណឹងស្នេហ៍នេះ ធ្លាយទន្ទឹមនឹង ថៅកែវ័យក្មេងសាន់ដេឈ្មោះ លោកសេង តែងតែលើកដំកើនតួស្រីរបស់ខ្លួនរូបនេះខុសពីតារាផ្សេងៗ ដែលកំពុងស្ថិតក្នុងទ្រនំជាមួយគ្នា ហើយតារាទាំងនោះក៏មានទឹកដមសំនៀង ពីរោះជាងសុខ ពិសីផងដែរ។
ប្រភពច្បាស់ការដ៏ត្រជាក់ល្ហឹម បានប្រាប់ថា សុខ ពិសី បានបង្កើតចំណងស្នេហ៍ជាមួយថៅកែសាន់ដេ ខាងលើយូរឆ្នាំហើយ ដោយរួមរស់ក្រោមដំបូលផ្ទះតែមួយ ជាមួយគ្នាថែមទៀតផង។ ប្រភពបន្តថា ពួកគេទៅណាមកណាជាមួយគ្នា ប៉ុន្តែមិនហ៊ានថតរូប បង្ហាញជាសាធារណៈទេ ដោយរូបខ្លះ បិទបាំង ខ្លាចធ្លាយភ្ញាក់ផ្អើលពីដំណឹងស្នេហ៍ ដែលពួកគេខំលាក់លៀម ។
ទោះបីជាយ៉ាងណា ព័ត៌មាននេះ ក៏ត្រូវបានអ្នកក្នុងមជ្ឈដ្ឋានសិល្បៈ លើកឡើងផងដែរថា ព័ត៌មាននេះជារឿងពិត ក្រដាស់មិនអាចខ្ចប់ភ្លើងជិតនោះទេ ហើយចង្អេរដ៏តូច ក៏មិនអាចបិទបាំងដំរីបានដែរ ។
ទោះបីជាយ៉ាងនេះក្តី យើងមិនអាចសូមការស្រាយបំភ្លឺ ពីសាមីខ្លួន ទាំងសង្ខាង បាននៅឡើយទេនៅព្រឹកនេះ៕
បែកធ្លាយដំណឹងស្នេហ៍ សុខ ពិសី និងថៅកែសាន់ដេ
Reviewed by Kagha
on
1:21 PM
Rating:
Reviewed by Kagha
on
1:21 PM
Rating: