ជីជី ថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហួសហេតុ
ពិធីការិនីស្ថានីយ៍ទូរទស្សន៍ ស៊ីធីអីន កញ្ញា ជីជី បានបញ្ចេញសារប្រតិកម្មើល សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ដែលបានពិន័យកីឡាករ ទូច បញ្ចរ៉ុង មិនឲ្យចូលទីលានប្រកួតផ្លូវការចំនួន ៨ ខែ និងប្រាក់ចំនួន ១លានរៀល ជារឿងហួសហេតុ។
ជីជីបានធ្វើការប្រតិកម្មក្រោយព័ត៌មានចេញជាផ្លូវការលើការពិន័យ កីឡាករខាងលើ ដោយនាងបានលើកឡើងថា ប្រហែលជាខ្ញុំជាពិធីការនីមើលទៅបានជាមិនយល់ពីវិន័យនិងគោលការណ៍កីឡាករច្បាស់ ប៉ុន្តែដូចជាហួសហេតុពេកហើយព្យួរមិនអោយទាត់រយះពេល៨ខែ បើគិតពីកំហុសវាអាចជាកំហុសតិចតួច ព្រោះតែស្រលាញ់កីឡានិងស្រលាញ់ក្រុមរបស់ខ្លួនចុះបើបកទៅគិតវិញមុននិងមានថ្ងៃនេះតើគាត់ខំប្រឹងប្រែងតស៊ូហ្វឹកហាត់យ៉ាងណាខ្លះ?
នាងបានបន្តថា មិនដែលមានអ្នកណាចង់បំផ្លាញខ្លួនឯងបែបនេះទេ ចំពោះខ្ញុំគិតថាវាជាកំហុសអចេតនាច្រើនជាង សង្ឃឹមថានិងមានដំណោះស្រាយដែលល្អ យើងជាខ្មែរដូចគ្នាទេវិស័យកីឡាកំពុងមានសន្ទុះពីប្រជាពលរដ្ឋខ្មែរសុំកុំជាន់ពន្លិចគាត់បែបនឹងអី។
បញ្ជាក់ផងដែរថា ការឈានដល់ពិន័យលើកីឡាករ ទូច បញ្ចរ៉ុង នេះគឺធ្វើឡើងដើម្បីតបទៅនឹងការប្រព្រឹត្តខុសរបស់កីឡាករ ទូច បញ្ចរ៉ុង ដែលបានយកក្បាលបុកទៅលើអាជ្ញាកណ្តាលលោក ឃួន វិរៈ ឲ្យដួលនៅលើទីលាន ហើយទង្វើដ៏អាក្រក់នេះ គឺមកពី ទូច បញ្ចរ៉ុង ខឹង និងអាជ្ញាកណ្តាលរូបនេះបានពិន័យកាតលឿងទី២ស្មើកាតក្រហមដល់រូបគេ នៅពេលក្រុមបឹងកេត ប្រកួតចាញ់ក្រុមភ្នំពេញក្រោន ២-១ កាលពីថ្ងៃទី២៥ ខែឧសភា៕
ជីជី ថាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហួសហេតុ
Reviewed by Kagha
on
1:24 PM
Rating: