ខ្សែជីវិតដំបូងលោកខៃ ប្រសិទ្ធ លើទឹកដីអូស្ត្រាលី ទម្រាំមានវីឡា៣ និងឡាន៨
អតីតតារាសម្តែងដ៏ល្បីល្បាញ របស់កម្ពុជា លោកខៃ ប្រសិទ្ធ បច្ចុប្បន្នកាលមានវីឡាធំចំនួន ៣ និង ឡានទំនើបចំនួន ៨ ដែលថវិកាទាំងនេះរកបានដោយកម្លាំងញើសឈាមរបស់លោកពីការធ្វើកម្មករ និងប្រែក្លាយជាថៅកែហាងមួយកន្លែងលើទឹកដីអូស្ត្រាលី រហូតរំលែកថវិកា ជួយជនទីទ័លក្រខ្លះនៅកម្ពុជា ។
បើផ្អែកតាមសម្តីលោក សាវិន ហ្វីលីព បានប្រាប់ Daily Report ថា លោក ខៃ ប្រសិទ្ធ អតីតតារាសម្តែងកម្ពុជា ទម្រាំមានដល់សព្វថ្ងៃនេះ ដោយមានឡានទំនើបចំនួន៨ និងវីឡា៣ នោះ គឺលោកឆ្លងកាត់ធ្វើការជាកម្មករអណ្តូងរ៉ែ មុនប្រែក្លាយជាថៅកែហាង និងជាចុងភៅក្នុងចង្ក្រានផង ។
តួប្រុសល្បីល្បាញតាមរយៈរឿង JailBreak លោក សាវិន ហ្វីលីព ថា លោក ខៃ ប្រសិទ្ធ ឆ្លងកាត់ការលំបាកច្រើនបំផុត លើទឹកដីអូស្ត្រាលី ដោយទៅប្រទេសនេះជាលើកដំបូង លោកធ្វើការនៅក្រុមហ៊ុនអគ្គិសនី តែក្រោយមកលោកបានធ្វើការជា កម្មករអណ្តូងរ៉ែ ដែលទទួលបានកម្រៃច្រើន ដោយព្យាយាមសន្សំថវិកាទាំងនោះ ដោយបានជួយដល់ម្តាយចាស់ជរា នៅពោធិ៍សាត់ និងបំណងមកលេងកម្ពុជានៅឆ្នាំណាមួយ គឺមកលេងម្តាយនេះឯង គ្មានគោលបំណងអ្វីផ្សេងឡើយ។
ស្ថាបនិកអង្គការ សាវិន ដើម្បីកុមារ បន្តថា ក្រោយពីគាត់ធ្វើការនៅក្រុមហ៊ុន អគ្គិសនី និងអណ្តូងរ៉ែ គាត់បានព្យាយាមសន្សំថវិកាទិញបាន អាហារដ្ឋានថៃ មួយ នៅទីក្រុងឃ្វីនសាលេន៍ នៅប្រទសអូស្ត្រាលី តែក៏នៅតែប្រើកម្លាំង ធ្វើការក្នុងចង្ក្រានបាយដដែល ដើម្បីទទួលបានថវិកា និងរំលែកមួយចំណែក ជួយដល់ជនក្រីក្រនៅកម្ពុជា ។ លោកថា ជាក់ស្តែងថវិកាចំនួន ២ពាន់ដុល្លារអាម៉េរិក ជួយដល់ម្តាយក្មេងស្រី លន់ ផល្លីកា ដែលស្លាប់ដោយមហារីក ក៏ជាថវិកាកម្លាំងញើសឈាម លំបាកលំបិន ៕
ខ្សែជីវិតដំបូងលោកខៃ ប្រសិទ្ធ លើទឹកដីអូស្ត្រាលី ទម្រាំមានវីឡា៣ និងឡាន៨
Reviewed by Kagha
on
1:19 PM
Rating: