សម្រាប់ស្ត្រីមេផ្ទះ! ៦វិធី ដើម្បីឲ្យ ទូទឹកកក មានក្លិនក្រអូបល្អ ជាប្រចាំ
(សុខភាព)៖ ដើម្បីការពារទូទឹកកកកុំឲ្យមានក្លិនអាប់អូរ រំខានដល់ឃានវិញ្ញាណរបស់អ្នក ចូរប្រើវត្ថុ ឬវិធីណាមួយ ដូចខាងក្រោមនេះ៖
– មេម្ស៉ៅ (មេសម្រាប់ឲ្យម្ស៉ៅឡើង)៖ ដាក់ពែង ឬចានមេម្ស៉ៅតាមជ្រុងទូទឹកកក ដោយប្តូរចេញរៀងរាល់៣ខែម្តង។
– ធ្យូង៖ រកកូនក្រឡ ឬកែវមានមាត់ធំដាក់ធ្យូង ៣ដុំ ហើយយកទៅដាក់ក្នុងទូទឹកកក ដោយប្តូរធ្យូងថ្មរៀងរាល់៣ខែម្តង។
– វ៉ានីឡា ( ម្ស៉ៅវ៉ានី)៖ យកសំឡី ២ ឬ ៣ដុំ ជ្រលក់ក្លិនវ៉ានី ហើយយកទៅដាក់តាមធ្នើក្លាស្សេ ក្នុងទូទឹកកក ដើម្បីឲ្យវាសាយភាយក្លិនក្រអូបរាប់សប្តាហ៍។
– កាហ្វេ៖ ដាក់កែវ ឬពែងម្ស៉ៅកាហ្វេ នៅក្នុងទូទឹកកកអាចជួយកំចាត់ក្លិនអាប់អួរ បានច្រើនខែរ តែប្រយ័ត្នព្រោះម្ស៉ៅកាហ្វេ អាចធ្វើឲ្យទឹកកក ឬការ៉េមរបស់អ្នកជាប់ក្លិនកាហ្វេបាន។ ដូច្នេះអ្នកត្រូវទុកវត្ថុទាំងអស់នេះ (អាហារដែលអ្នកមិនចង់ឲ្យឆ្លងក្លិន) នៅក្នុងថង់ប្លាស្ទិក ឬប្រអប់ដែលមានគម្រប់បិទជិត។
– ក្រូចឆ្មារ៖ យកក្រូចឆ្មារមកពុះជាពីរ ហើយយកទៅដាក់ផ្ងារ នៅក្នុងទូទឹកកក។
– អំបិល និងផ្លែឈើប្រភេទក្រូច៖ យកក្រូច ក្រូចឆ្មារ ឬក្រូចសើចជាដើម មកពុះជាពីរយកសាច់ខាងក្នុងចេញឲ្យអស់ ហើយដាក់អំបិលជំនួសទៅវិញ រួចយកទៅដាក់នៅក្នុងទូទឹកកក។ វាអាចជួយកម្ចាត់ក្លិនអាប់អួរនៅក្នុងទូទឹកកក បានប្រមាណ ២សប្តាហ៍៕
Credit: Khmertalking
សម្រាប់ស្ត្រីមេផ្ទះ! ៦វិធី ដើម្បីឲ្យ ទូទឹកកក មានក្លិនក្រអូបល្អ ជាប្រចាំ
Reviewed by Mong Kul
on
5:14 PM
Rating: