វិធីសាស្ត្រធម្មជាតិងាយៗក្នុងការព្យាបាលស្នាមក្រហម និងជាំនៅលផ្ទៃមុខ
ស្នាមក្រហមនៅលើផ្ទៃមុខ អាចបង្កឡើងដោយកត្រាជាច្រើន ដូចជាការត្រូវពន្លឺថ្ងៃខ្លាំង និងការប្រតិកម្មផ្សេងៗនៅលើស្បែក។ ការស្បែកមុខពណ៌ក្រហមនេះ អាចសញ្ញាបង្ហាញពីបញ្ហាជាច្រើន និងអាចនាំឲ្យផ្ទៃមុខឡើងជាំខ្មៅ។ ប៉ុន្តែ កុំបារម្ភ យើងនឹងធ្វើការណែនាំនូវរូបន្តពីធម្មជាតិយ៉ាងមានប្រសិទ្ធិភាពដូចខាងក្រោមនេះ។
1. ទឹកឃ្មុំ
ទឹកឃ្មុំ សម្បូរទៅដោយសារធាតុជាច្រើនដែលអាចប្រឆាំងនឹងបញ្ហាហើមរលាក និងបាក់តេរី ក៏ដូចជាជួយបន្ទន់ស្បែកមុខរបស់អ្នក។ លោកអ្នកគ្រាន់តែយកទឹកឃ្មុំមួយស្លាបព្រា លាយជាមួយនឹងប្រេងដូងមួយស្លាបព្រា ដើម្បីយកទៅលាបត្រង់ផ្ទៃមុខ និងទុករយៈពេល២០នាទី មុននឹងលាងទឹកចេញ។ អ្នកត្រូវអនុវត្តវិធីសាស្ត្រនេះឲ្យបានពីរដងក្នុងមួយសប្តាហ៍ រហូតទទួលបានលទ្ធផលល្អ។
2. យកត្រសក់ធ្វើជាម៉ាស់បិទមុខ
មនុស្សជាច្រើនបានប្រើប្រាស់រូបន្តនេះអស់រយៈពេលជាច្រើនរយឆ្នាំមកហើយ ដើម្បីព្យាបាលស្បែកមុខ។ អ្នកគ្រាន់តែយកត្រសក់មកចិតជាចំណិតស្តើងៗ ឬកិនឲ្យហ្មត់ បន្ទាប់មកយកទៅទុកក្នុងទូទឹកកករយៈពេលកន្លះម៉ោង មុននឹងយកទៅបិទ ឬលាបត្រង់ផ្ទៃមុខរបស់អ្នក។ ទុករយៈពេល១៥នាទី បន្ទាប់មកលាងទឹកចេញ។
3. ប្រេងដូង
ប្រេងដូង សម្បូរទៅដោយសារធាតុប្រឆាំងនឹងបញ្ហាហើមរលាក ហើយយើងអាចប្រើប្រាស់វាដើម្បីកាត់បន្ថយស្នាមក្រហមនៅលើផ្ទៃមុខរបស់យើង។ អ្វីដែលយើងត្រូវធ្វើគឺយកប្រេងដូងមួយស្លាបព្រាបាយ បន្ទាប់មកយកទៅលាបត្រង់ផ្ទៃមួយជាមួយនឹងសំឡី ឬក្រណាត់ស្អាត។ ទុករយៈពេលកន្លះម៉ោង ហើយបន្ទាប់មក លាងទឹកចេញ។ ត្រូវអនុវត្តវិធីសាស្ត្រនេះជារៀងរាល់ថ្ងៃឲ្យបានរយៈពេល១ខែ។
4. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើសម្បូទៅដោយសារធាតុប្រឆាំងនឹងការហើមរលាក បាក់តេរី និងសារធាតុពុល។ វាជួយធ្វើឲ្យស្អែកមុខមានសភាពទន់រលោង កាត់បន្ថយការកន្តួលរមាស់ និងកាត់បន្ថយស្នាមក្រហម។ យកប្រទាលកន្ទុយក្រពើលាបត្រង់ផ្ទៃមុខរបស់អ្នកដោយផ្ទាល់ និងទុករយៈពេល២០នាទី។ បន្ទាប់មក លាងមុខចេញ ជាមួយនឹងទឹកត្រជាក់។ ត្រូវអនុវត្តវិធីសាស្ត្រឲ្យបា២ដងក្នុងមួយថ្ងៃ៕
ប្រភព៖ gofitstayfit
វិធីសាស្ត្រធម្មជាតិងាយៗក្នុងការព្យាបាលស្នាមក្រហម និងជាំនៅលផ្ទៃមុខ
Reviewed by Mong Kul
on
5:17 PM
Rating: