យុត្ថារ៉ា ឆានី កំពុងជួបទុក្ខធំ ក្នុងគ្រួសារ!
(ភ្នំពេញ)៖ តារាសម្តែងជើងចាស់ ត្រូវជាអតីតស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា គឺលោក យុត្ថារ៉ា ឆានី បច្ចុប្បន្នកំពុងមានទុក្ខដ៏ក្រៀមក្រំ និងសោកសៅនៅក្នុងគ្រួសារ ខណៈដែលបងប្រុសរបស់លោក បានទទួលមរណភាព កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការបញ្ជាក់ ឲ្យដឹងពីសំណាក់តារាប្រុស លោក យុត្ថារ៉ា ឆានី មុននេះបន្តិច។
បើតាមសម្តីរបស់តារាសម្តែង មាឌដំបងរួមជំនាន់លោក ខៃ ប្រសិទ្ធ គឺលោក យុត្ថារ៉ា ឆានី បានថ្លែងឲ្យ khmertalking ដឹងតាមរយៈបណ្តាញសង្គមថា «គិតរហូតមកទល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃ២ ដែលបងប្រុសរបស់លោក បានទទួលមរណភាព ព្រោះសពបងប្រុសលោកបានស្លាប់ កាលពីថ្ងៃទី០៧ មិថុនា ឆ្នាំ២០១៧ម្សិលមិញ!»។
លោក យុត្ថារ៉ា ឆានី បានបញ្ជាក់បន្ថែមថា «សពបងប្រុសរបស់ខ្ញុំ បានរៀបចំទុកដាក់ក្នុងមឈូសរួចរាល់ តាមប្រពៃណីសាសនាហើយ។ ថ្ងៃនេះជាថ្ងៃទី២ នៃមរណភាពបងប្រុសរបស់ខ្ញុំ ដែលគាត់មានឈ្មោះថា ខ្លូត វុឌ្ឍី ហៅ មេឃា ហើយនឹងត្រូវដង្ហែសព ទៅបូជានៅវត្តឧត្តរាវតី្ត នៅថ្ងៃស្អែក ត្រូវនឹងថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០១៧»។
តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំ ពីសំណាក់តារាសម្តែង និងជាពិធីកររបស់ស្ថានីយទូរទស្សន៍បាយ័ន លោក យុត្ថារ៉ា ឆានី ខាងលើនេះ គេសង្កេតឃើញមានទស្សនិកជន អ្នកគាំទ្រព្រមជាមួយមិត្តភក្តិ រួមអាជីពសិល្បៈជាច្រើន បានផ្ញើសារសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយលោក យុត្ថារ៉ា ឆានី និងក្រុមគ្រួសារ ផងដែរ៕
ប្រភព៖ Khmertalking
យុត្ថារ៉ា ឆានី កំពុងជួបទុក្ខធំ ក្នុងគ្រួសារ!
Reviewed by Mong Kul
on
4:35 PM
Rating: