Top Ad unit 728 × 90

ថ្មីៗ

randomposts

អ្នកនឹងភ្ញាក់ផ្អើល នៅពេលដែលអ្នកដាក់ ក្រូចឆ្មារមួយចំហៀង​ក្បែរគ្រែគេងរបស់អ្នក

​ថ្ងៃនេះយើងខ្ញុំសូមធ្វើការ ចែករំលែកអំពីអត្ថប្រយោជន៍ នៃការដាក់ក្រូចមួយចំហៀងក្បែរគ្រែគេងរបស់អ្នក៖


១. អ្នកនឹងធូរអារម្មណ៍
ក្លិនប្រហើររបស់ក្រូចឆ្មារនឹង​សម្រួលប្រព័ន្ធស្មារតី​របស់អ្នក, កាត់បន្ថយការថប់បារម្ភ និងជួយបន្ធូរភាពតានតឹង​បន្ទាប់ពីការបំពេញការ​យ៉ាងលំបាកពេញមួយថ្ងៃ។ ប្រសិនបើអ្នកមិនមានប្រេងក្រូចទេ គ្រាន់តែប្រើក្រូចស្រស់ក៏បានដែរ។

២. ការផ្តោតអារម្មណ៍ និង ស្មារតីនឹងប្រសើរឡើង
ក្រូចមានគុណសម្បត្តិដ៏អស្ចារ្យម្យ៉ាង, ការស្រូបយកក្លិនក្រអូប របស់វារាល់ថ្ងៃ នឹងជួយបង្កើនដល់ការផ្តោតអារម្មណ៍ និងស្មារតី ក៏ដូចជាការចងចាំផងដែរ។

៣. អារម្មណ៍របស់អ្នកនឹងប្រសើរឡើងវិញ
ប្រេងក្រូច គឺជាដំណោះស្រាយធម្មជាតិ សម្រាប់ជំងឺធ្លាក់ទឹកចិត្ត។ អារម្មណ៍មិនសូវល្អ ហិតក្លិនក្រូចនឹងប្រសើរឡើងវិញ។

៤. សម្អាតមេរោគក្នុងខ្យល់
ក្រូចមិនត្រឹមតែមានក្លិនក្រអូបប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានលក្ខណៈសម្បត្តិសម្លាប់មេរោគផងដែរ។ វាសម្អាតខ្យល់នៅក្នុងបន្ទប់របស់អ្នកបានយ៉ាងល្អ។

៥. កាត់បន្ថយការឡើងសម្ពាធឈាម
មានមនុស្សជាច្រើន ទទួលរងការឡើងសម្ពាធឈាម។ ក្រូចអាចជួយបាន។ ក្លិនរបស់វានឹងបញ្ចុះសម្ពាធឈាម។

៦. សត្វល្អិតមិនហ៊ានរំខានអ្នក
ស្រមោច, រុយ, មូស និង សត្វល្អិតដទៃទៀតមិនហ៊ាននៅក្នុងផ្ទះរបស់អ្នកទេ ដោយសារតែក្លិនរបស់ក្រូច។ ហើយអ្នកក៏មិនចាំបាច់ចំណាយប្រាក់ទៅទិញ ផលិតផលគីមីផងដែរ។ វិធីល្អនោះពុះក្រូចជាពីរ ហើយយកផ្កាក្លាំពូ​ រឺផ្កាក្បាលដែកគោ មកដោតពីលើក្រូចជាការស្រេច៕
អ្នកនឹងភ្ញាក់ផ្អើល នៅពេលដែលអ្នកដាក់ ក្រូចឆ្មារមួយចំហៀង​ក្បែរគ្រែគេងរបស់អ្នក Reviewed by Kagha on 3:30 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.