គោលនយោបាយ ចៅសង្កាត់ថ្មីវ័យក្មេង របស់បក្សប្រឆាំង ប្តេជ្ញាមិនពុករលួយ (មានវីដេអូ)
#មេឃុំវ័យក្មេង
#លោក ជិន សុខងេង បានប្រាប់មូលហេតុធ្វើឲ្យលោក
ឈរឈ្មោះបោះឆ្នោត គឺចង់ឲ្យអ្នកចេះដឹង ជួរបញ្ញាវន្ដ
អ្នករៀនសូត្របានខ្ពស់បានបញ្ចេញស្នាដៃអភិវឌ្ឍឃុំសង្កាត់។
#ចំពោះគម្រោងអភិវឌ្ឍន៍សង្កាត់របស់លោក ពេលក្លាយជា
មេឃុំផ្លូវការមានដូចតទៅ៖
#១. រៀបចំប្រព័ន្ធរដ្ឋបាលចាស់ឲ្យក្លាយជាប្រពន្ធរដ្ឋបាលដឹកនាំថ្មីមួយមានដូចជា ត្រូវស្អាតស្អំ មិនពុករលួយ មិនរើសអើងនិន្នាការនយោបាយ
២.មិនពុករលួយ៖គឺមានន័យថា មិនយកប្រាក់លើសកំណត់ដែលច្បាប់បានកំណត់ជាដាច់ខាតក្នុងការធ្វើលិខិតស្នាមផ្សេងៗ
៣.សេវាកម្មលិខិតស្នាមនានាត្រូវតែទាន់ពេលវេលា បើលិខិត ឬឯកសារណាតម្រូវមួយថ្ងៃ គឺមួយថ្ងៃឲ្យរួច។
៤. បង្កើតគណកម្មការពិសេស ដើម្បីសិក្សាស្វែងយល់បញ្ហាប្រឈមនានាជុំវិញសង្កាត់ ពិសេសពលរដ្ឋទាំង ៧ភូមិក្នុងសង្កាត់សាលាកំរើក។ មេឃុំថ្មីនឹងរៀបចំឲ្យមានតម្លាភាព សុច្ចរិតភាព និងធ្វើយ៉ាងម៉េចឲ្យពលរដ្ឋទទួលបានការអភិវឌ្ឍស្មើៗគ្នា។
៥. បញ្ហាបរិស្ថាន៖ សាលាកំរើកជាសង្កាត់នៅក្នុងទីក្រុងសៀមរាបដែលមានភ្ញៀវទេសចរចេញចូលច្រើន ហើយបញ្ហាត្រូវដោះស្រាយប្រព័ន្ធផ្លូវ លូ ព្រោះភ្លៀងម្ដងៗលិចខ្លាំងធ្វើឲ្យពលរដ្ឋរអ៊ូគ្រប់ៗគ្នា។
ទស្សនាវីដេអូខាងក្រោមនេះ
គោលនយោបាយ ចៅសង្កាត់ថ្មីវ័យក្មេង របស់បក្សប្រឆាំង ប្តេជ្ញាមិនពុករលួយ (មានវីដេអូ)
Reviewed by Mong Kul
on
9:53 PM
Rating: