របៀបធ្វើ គុយទាវឆាបែបថៃ - Pad Thai
គ្រឿងផ្សំ
- គុយទាវសរសៃធំ (ស្រស់) ៣ខាំ
- សាច់ទ្រូងមាន់ ២ខាំ (ហាន់ជាចំនិតស្តើងធំ)
- តៅហ៊ូ ១ដុំ (ហាន់ជាដុំទ្រវែង ចៀនអោយក្រហម)
- បង្គារ ៣-៤ (យកសំបកចេញ ពុះខ្នង)
- ខ្ទឹមក្រហម ១ដុំ (ហាន់ល្អិតៗ)
- ខ្ទឹមស ៤កំពឹស (ចិញ្រ្ចាំអោយម៉ត់)
- ស្លឹកគូឆាយ ១/២ខាំ
- សណ្តែកបណ្តុះ ១ខាំ
- ពងមាន់ ២គ្រាប់
- ប្រេងឆា ៣ស្លាបព្រាបាយ
- ទឹកត្រី ៣ស្លាបព្រាបាយ
- ស្ករត្នោត ២ស្លាបព្រាបាយ
- ទឹកអំពិល (ខាប់) ១ស្លាបព្រាកាហ្វេ
- ទឹក ៤-១០ស្លាបព្រាបាយ
- ម្ទេសហុយ តាមចំនូលចិត្ត
- ទឹកម្ទេស ២ស្លាបព្រាបាយ
- សណ្តែកដី ២ស្លាបព្រាបាយ (ម៉ត់)
របៀបធ្វើ
- លាយស្ករ ទឹកត្រី ទឹកអំពិល ទឹក និងទឹកម្ទេសចូលគ្នាអោយសព្វ ទុកមួយអន្លើ។
- ដាំប្រេងឆាបន្តិចអោយក្តៅ ដាក់សាច់មាន់ និងបង្គារចៀនអោយឆ្អឹន ទុកមួយអន្លើ។
- ដាំប្រេងឆាបន្តិចអោយក្តៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម និងតៅហ៊ូចូលឆាបីបួនត្រឡប់ សឹមដាក់គុយទាវចូល ចាក់ទឹកត្រីដែលលាយរួចចូលកូអោយសព្វនឹងទន់គុយទាវ រួចវែកទៅមួយចំហៀង។
- ចាក់ប្រេងឆាដាក់បន្តិច គោះពងមាន់ដាក់ កូពងមាន់អោយបែក រួចឆាពងមាន់និងគុយទាវជាមួយគ្នា សឹមដាក់សណ្តែកបណ្តុះ គូឆាយ សណ្តែកដី និងសាច់ចូលឆាអោយឆ្អឹនជាការស្រេច៕
*** ពេលទទួលទានច្របាច់ក្រូចឆ្មាដាក់បន្តិច និងបន្ថែម ម្ទេសហុយ សណ្តែកបណ្តុះ គូឆាយ សណ្តែកដីបន្តិច កាន់តែឆ្ងាញ់។
របៀបធ្វើ គុយទាវឆាបែបថៃ - Pad Thai
Reviewed by Kagha
on
10:54 AM
Rating: