របៀបធ្វើ ស៊ុបប្រហិតសាច់គោ
គ្រឿងផ្សំ
- ប្រហិតសាច់គោ
- ទឹកស៊ុបសាច់មាន់ ២ពែង
- ទឹកត្រី ១ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាកាហ្វេ
- អំបិល បន្តិច
- ខ្ទឹមបារាំងចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ប្រវែងមួយថ្នាំងដៃ ៣-៤ដើម
- ប្រេងឆា 2ស្លាបព្រាបាយ
របៀបធ្វើ
- កំដៅឆ្នាំងអោយក្តៅដាក់ប្រេងឆា ១ស្លាបព្រាបាយ ខ្ទឹមបារាំងចិញ្រ្ចាំ បំពងអោយឡើងពណ័ក្រហម។ បន្ថែមស្ករ អំបិល និងទឹកត្រី កូរអោយសព្វ ដាក់ទឹកស៊ុបសាច់មាន់រំងាស់អោយពុះ រួចដាក់ប្រហិតសាច់គោចូល។
- កំដៅខ្ទះអោយក្តៅដាក់ប្រេងឆា ១ស្លាបព្រាបាយ ខ្ទឹមសចិញ្រ្ចាំ បំពងអោយក្រៀម។
- ពេលញាំបន្ថែម ខ្ទឹមបំពង និងស្លឹកខ្ទឹម ជាការស្រេច៕
របៀបធ្វើ ស៊ុបប្រហិតសាច់គោ
Reviewed by Kagha
on
10:45 AM
Rating: