អ្នកទោសលោក គឹម សុខ កំពុងជាប់ពន្ធនាគារចេញសេចក្ដីប្រកាស
រាជធានីភ្នំពេញ ៖ យោងតាមលិខិតដែលលោក ជួង ជូងឺ មេធាវីការពារលោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារបានអះអាងថា អ្នកទោសរូបនេះបានផ្ញើលិខិតមួយច្បាប់ថា នឹងធ្វើកូដកម្មបង្អត់អាហារខ្លួនឯងរយៈពេល ៧ថ្ងៃ ដើម្បីអង្វរប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោត ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ដើម្បីផ្លាស់ប្ដូរមេឃុំ ។
យោងតាមលិខិតមួយច្បាប់របស់លោក គឹម សុខ លោកមេធាវី លោក ជូង ជូងី ថាកូនក្តីរបស់គាត់ឲ្យជួយផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ហើយលិខិតមួយនេះ ក៏ត្រូវបានគេយកទៅបង្ហោះផ្សព្វផ្សាយបន្តព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក (facebook) ។ មេធាវីលោក ជូង ជូងី បញ្ជាក់ថា លិខិតមួយនេះ គឺកូនក្តីរបស់លោកបានសរសេរដោយផ្ទាល់នៅចំពោះមុខលោក ហើយពឹងឲ្យលោកជួយយកទៅផ្សព្វផ្សាយបន្ត ។ ក្នុងសារលិខិតនោះ លោក គឹម សុខ ផ្ដើមសរសេររៀបរាប់ថា លោកឃ្លានបោះឆ្នោតដូរមេឃុំ ដើម្បីសុខចម្រើនស្រុកភូមិ ជាងឃ្លានបាយចំអែតក្រពះ ដើម្បីគ្រាន់តែជីវិតរស់ទៅទៀត ។ លោក គឹម សុខ បន្តថា សូមក្រោកឡើងជាមួយលោក បោះឆ្នោតដូរមេឃុំកុម្មុយនីស្តភ្នែកខ្វាក់ ដាក់មេឃុំប្រជាធិបតេយ្យភ្នែកភ្លឺ ។
អ្នកទោសលោក គឹម សុខ ដែលកំពុងជាប់ពន្ធនាគារដោយសារបណ្ដឹងរបស់មេធាវីសម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន នោះក៏ប្រកាសដែរថា លោកសម្រេចចិត្តបង្អត់អាហារខ្លួនឯង ៧ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីអង្វរឲ្យជនរួមឈាមខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដែលមានឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នា មិនដឹងថា តើគាត់ឡប់សតិឬយ៉ាងណានៅឡើយទេ ៕
អ្នកទោសលោក គឹម សុខ កំពុងជាប់ពន្ធនាគារចេញសេចក្ដីប្រកាស
Reviewed by Kagha
on
10:38 AM
Rating: