របៀបធ្វើ ងាវឆាហឹល
គ្រឿងផ្សំ
- ងាវ ១/២ គីឡូក្រាម
- ខ្ទឹមស ៨ កំពឹស
- ស្ករ ១ ស្លាបកាហ្វេ
- ម្ទេស តាមចំនូលចិត្ត
- ប្រេងឆា ១ ស្លាបព្រាបាយ
- ប្រេងខ្យង ១ ស្លាបព្រាបាយ
- ទឹកត្រី ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្លឹកម្រេះព្រៅ ១ កូនចានចង្កឹះ
របៀបធ្វើ
- យកងាវលាងទឹកអោយស្អាត រួចដាក់ក្នុងចានដែក។
- ដាំទឹកអោយពុះ ដាក់អំបិល រួចចាក់ទឹកកំពុងពុះ ចូលក្នុងចានដែកដាក់ងាវ ចំនួន ១ នាទីកន្លះ។
- ស្រង់ងាវចេញពីទឹក រួចបកសំបកចេញ ១ ចំហាង ទុក ១ ចំហាង។
- បុកខ្ទឹម និងម្ទេសជាមួយគ្នាអោយម៉ត់។
- ដាំប្រេងឆាអោយក្តៅ ដាក់ខ្ទឹម និងម្ទេសបុកឆាអោយឈ្ងុយ រួចដាក់ងាវចូល នឹងផ្សំរសជាតិដោយ ស្ករ ទឹកត្រី ប្រេងខ្យង និងស្លឹកម្រេះព្រៅចូលឆាបីបួនត្រឡប់ជាការស្រេច៕
របៀបធ្វើ ងាវឆាហឹល
Reviewed by Mong Kul
on
3:39 PM
Rating: