របៀបធ្វើ នំខ្ទឹមបារាំង
គ្រឿងផ្សំ
- ខ្ទឹមបារាំង ២មើម
- ម្សៅអង្ករ ២០០ក្រាម
- ទឹក ២៨០មីលីលីត្រ
- ម្សៅជំនួសមេនំប៉័ង កន្លះស្លាបព្រាបាយ (baking powder)
- អំបិល បន្តិច
- ម្រេច បន្តិច
- កំទេចនំប៉័ង ១ចាន
- ប្រេងឆា ១ចានដាក់បំពង
វិធីធ្វើ
- មុនដំបូងយកខ្ទឹមបារាំងមកចិតជាទទឹងៗរួចបកវាចេញពីស្រទាប់ឲ្យចេញជារាងរង្វង់។
- បន្ទាប់មកយកវាទៅដាក់ត្រាំក្នុងទឹកទុកប្រហែលជា ៣០នាទី។
- យកចានមកដាក់ម្សៅរួចចាក់ទឹក, ម្រេច, ម្សៅជំនួសមេនំប៉័ង និងអំបិលកូរវាចូលគ្នាឲ្យបានសព្វល្អ។
- ពេលម្សៅលាយបានសព្វហើយ យកខ្ទឹមបារាំងមកដាក់ចូលឲ្យជាប់ជាមួយម្សៅ។
- បន្ទាប់មកយកទៅប្រឡាក់ជាមួយកំទេសនំប៉័ងម្តងទៀតទើបយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមប្រហែល ២នាទីជាការស្រេច៕
របៀបធ្វើ នំខ្ទឹមបារាំង
Reviewed by Mong Kul
on
3:30 PM
Rating: