របៀបធ្វើ នំបញ្ចុក ទឹកញំា
គ្រឿងផ្សំ
- នំបញ្ចុក ១ គ.ក្រ
- សាច់ជ្រូក ហាន់ចំណិត៤ជ្រុង ៤ ស្លាបព្រាបាយ
- ស្បែកជ្រូកស្ងោរឆ្អិន ហាន់ជាសរសៃ ៣ ស្លាបព្រាបាយ
- បង្គាក្រៀម ១ ស្លាបព្រាបាយ
- គល់ស្លឹកគ្រៃ ហាន់ ១ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករត្នោត ១/២ ស្លាបព្រាបាយ
- ខ្ទឹមស ៥ កំពឹស
- ទឹកក្រូចឆ្មារ ១ ស្លាបព្រាបាយ
- ម្ទេស ៥ គ្រាប់
- ក្បាលខ្ទិះដូង ១ ចានចង្កឹះ
- ម្ទេសម៉ដ្ឋ តាមចូលចិត្ត
- ប៊ីចេងអាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌឺ បន្តិចបន្តួច
- បន្លែផ្សេងៗ មានត្រសក់ ត្រយូងចេក ត្រកួន, ព្រលឹត, ផ្កាស្នា,ល្ហុង ហាន់ ឬ កោសជាសរសៃ
- រួមជាមួយផ្លែឈើរសជាតិជូរផ្សេងៗ ដូចជាស្វាយខ្ទី, ម្នាស់, ម្កាក់ ហាន់ជាដុំ ៤ជ្រុងតូចៗ។
វិធីធ្វើ
- ដំបូង ធ្វើទឹកញាំ ដោយបុកខ្ទឹម ម្ទេស លាយជាមួយទឹកត្រី ស្ករត្នោត ប៊ីចេង អាជីណូម៉ូតូ ឬម្សៅស៊ុបរ៉តឌី ក្រូចឆ្មារ ភ្លក្សរសជាតិ។
- រួចយក ដូងទុំកោសមកពូតជាក្បាលខ្ទិះ ១ចានចង្កឹះ ទុកលាយជាមួយទឹកញាំ ឬយកមកលាយជាមួយទឹកញាំ ដែលបានត្រៀមរួច ជាការស្រេច៕
របៀបធ្វើ នំបញ្ចុក ទឹកញំា
Reviewed by Mong Kul
on
3:43 PM
Rating: