ភ្ញាក់ផ្អើល! អេ ភូថង នឹងឡើងសង្វៀនប្រដាល់ ប៉ះជាមួយដៃគូមកពីថៃ ដើម្បីយកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ៖ អតីតស្តេចប្រដាល់របស់កម្ពុជា និងមានរហស្សនាមថា អ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង នឹងមានវត្តមានឡើងប្រកួតលើសង្វៀនម្តងទៀត ក្រោយខកខានអស់ជាច្រើនឆ្នាំ។
យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងជាមួយបុស្តិ៍ទូរទស្សន៍ PNN អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះ បានឲ្យដឹងថា ខ្លួននឹងឡើងសង្វៀនប្រកួតម្តងទៀត ដោយត្រូវប៉ះជាមួយអ្នកប្រដាល់មកថៃ ដើម្បីរៃអង្គាសថវិកាដែលបានមកពីការប្រកួត ក្នុងការជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាមិញ គេពុំទាន់ដឹងថា គូប្រកួតដែលមកថៃនោះមានឈ្មោះអ្វី និងទម្ងន់ប៉ុន្មាននៅឡើយទេ ដោយក្នុងនោះ អេ ភូថង បានបញ្ជាក់ថា គេមិនដែលយកក្មេងមកវ៉ៃជាមួយចាស់នោះទេ។
គួរឲ្យដឹងថា អេ ភូថង ខកខានប្រកួតជាយូរណាស់មកហើយ ដោយសារខ្លួនបានប្តូរអាជីព ទៅជាគ្រូបង្ហាត់ប្រដាល់វិញម្តង។
ចំពោះការប្រកួតខាងមុខនេះ អេ ភូថង បាននិយាយថា បើទោះជាមានវ័យកាន់តែជ្រែ និងខ្លួនប្រាណជ្រាយបន្តិចមែន ប៉ុន្តែខ្លួននឹងខំប្រឹងយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញពីគុណតម្លៃនៃការលេងកីឡា៕
យោងតាមបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងជាមួយបុស្តិ៍ទូរទស្សន៍ PNN អ្នកប្រដាល់វ័យ៤៣ឆ្នាំរូបនេះ បានឲ្យដឹងថា ខ្លួននឹងឡើងសង្វៀនប្រកួតម្តងទៀត ដោយត្រូវប៉ះជាមួយអ្នកប្រដាល់មកថៃ ដើម្បីរៃអង្គាសថវិកាដែលបានមកពីការប្រកួត ក្នុងការជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា។
យ៉ាងណាមិញ គេពុំទាន់ដឹងថា គូប្រកួតដែលមកថៃនោះមានឈ្មោះអ្វី និងទម្ងន់ប៉ុន្មាននៅឡើយទេ ដោយក្នុងនោះ អេ ភូថង បានបញ្ជាក់ថា គេមិនដែលយកក្មេងមកវ៉ៃជាមួយចាស់នោះទេ។
គួរឲ្យដឹងថា អេ ភូថង ខកខានប្រកួតជាយូរណាស់មកហើយ ដោយសារខ្លួនបានប្តូរអាជីព ទៅជាគ្រូបង្ហាត់ប្រដាល់វិញម្តង។
ចំពោះការប្រកួតខាងមុខនេះ អេ ភូថង បាននិយាយថា បើទោះជាមានវ័យកាន់តែជ្រែ និងខ្លួនប្រាណជ្រាយបន្តិចមែន ប៉ុន្តែខ្លួននឹងខំប្រឹងយ៉ាងណាប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យយុវជនជំនាន់ក្រោយមើលឃើញពីគុណតម្លៃនៃការលេងកីឡា៕
ភ្ញាក់ផ្អើល! អេ ភូថង នឹងឡើងសង្វៀនប្រដាល់ ប៉ះជាមួយដៃគូមកពីថៃ ដើម្បីយកប្រាក់ជួយមន្ទីរពេទ្យគន្ធបុប្ផា
Reviewed by Mong Kul
on
8:32 PM
Rating: