នាយហុងដា ប្ដូរចិត្តចង់អោយកូនប្រុសរួចពីគុក!!
មិនខុសពីទឹកចិត្តឪពុកទូទៅ តារាកំប្លែងនាយហុងដា ដែលពេលភរិយាក្រោយស្លាប់ភ្លាមៗ បានប្រកាសថានឹងទុកអោយច្បាប់ចាប់កូនប្រុសដាក់គុកនិងថាបើជាប់កាន់តែយូរ កាន់តែបានធូរទ្រូងនោះ ពេលនេះលោកបែរជាបានប្រកាសថាខ្លួនចង់ឆ្កួត ក្រោយពេលដឹងថាកូនប្រុសត្រូវជាប់ឃុំ ហើយប្រឈមជាប់គុកអស់មួយជិវិត ដោយសារតែគេមានជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។
លោកថាមិនចង់ឃើញកូនបាត់បង់អនាគតដោយសារតែទោសទណ្ឌនេះទេ ដោយលោកប្រកាសថាបើបានកូនប្រុសត្រូវច្បាប់សម្រាលទោសណាមួយនោះលោកសប្បាយចិត្ត។
នាយ ហុងដា និយាយថា លោកមិនចាប់អារម្មណ៍នឹងសម្ដីរបស់អតីតភរិយានោះទេ ដោយបានចាត់ទុកថាអ្វីដែលអ្នកនាងលើកឡើងពីការសម្អុយឈ្មោះខ្លួនថាលោកញៀនល្បែងនិងមានស្រីទើបបណ្ដាលអោយបែកគ្នាគឺជាជម្រើសដែលអ្នកនាងធ្វើដើម្បីទទួលបាននូវការអាណិត។
បើទោះជាអ្នកនាងមិនមានការសុំទោសពីសំណាក់អតីតភរិយា ក៏លោកប្រកាសថាខ្លួនមិនប្រកាន់។ យ៉ាងណាមិញ លោកបានព្រមានថាបើអ្នកនាងឃ្មឹបបន្តបង្ខូចឈ្មោះលោកដើម្បីអោយទាក់ទាញចំណាប់អារម្មណ៍ជាងនេះ គឺលោកនឹងអាចទម្លាយនូវរឿងមិនល្អរបស់អ្នកនាងវិញ ដោយលោកប្រកាសថាបើលោកធ្វើមែនគឺអ្នកនាងឃ្មឹបនឹងអស់ផ្លូវ។
លោកថាធៀបនឹងរឿងស្មុគចិត្ត គឺលោកមិនសូវខ្វល់រឿងអតីតភរិយានិយាយប៉ះពាល់ពីលោកក្នុងប៉ុន្មានថ្ងៃនេះទេ ដោយលោកបញ្ជាក់ថាក្រោយការសុំទោសរបស់អ្នកនាងឃ្មឹបកាលពីល្ងាចថ្ងៃទី១៧ ឧសភា ក៏លោកយល់ថាខ្លួនមិនចាប់អារម្មណ៍។
លោកថាខួរក្បាលរបស់លោកគិតតែរឿងម្យ៉ាងគត់ តើត្រូវធ្វើយ៉ាងណាអោយកូនប្រុសរបស់លោកភ្ញាក់ខ្លួនហើយអាចរស់នៅក្រៅគុកនៅក្រោមបន្ទុករបស់លោកដូចដើម។
លោកថាក្រោយការលះលែងកូនទាំង២ដែលជាដំណក់ឈាមរបស់អ្នកនាងឃ្មឹប លោកថាស្ថិតនៅក្រោមបន្ទុករបស់លោកទាំងអស់ ដោយខាងអតីតភរិយាមិនដែលមករវល់នោះទេ ទើបលោកយល់ថាសម្រាប់បេះដូងគឺលោកមានការខ្លោចចិត្តជាជាងអតីតភរិយាដែលទើបលេចមុខមកយំស្រែក។ លោកថាពីមុនលោកខឹងកូនប្រុសក្រោយការធ្វើឃាតភរិយាក្រោយ ប៉ុន្តែក្រោយបូជាសពប្រពន្ធលោកផ្ដើមអាណិតកូនវិញម្ដង ដោយលោកយល់ថាមិនចង់អោយកូនលោកជាប់គុកយូរឆ្នាំឬឈានដល់មួយជីវិតដូចការបង្ហើបរបស់មន្ត្រីប៉ូលីសនោះឡើយ។
លោកថារន្ធត់ចិត្តនៅពេលមានការបង្ហើបថាកូនប្រុសលោកនឹងជាប់គុកអស់មួយជីវិត ដោយលោកបានចាត់ទុកការបង្ហើបដែលលោកបានឮគឺការបំផ្លាញអនាគតរបស់កូន។
យ៉ាងណាមិញ លោកថាកូនប្រុសលោកមិនទាន់ប្រាកដថានឹងត្រូវជាប់គុកអស់មួយជីវិតនោះទេ ដោយសារតែខាងមន្ត្រីប៉ូលិសបានអះអាងថាគឺគា្រន់តែជាការប៉ាន់ស្មាន ហើយការកំណត់ដោយតុលាការទើបអាចប្រាកដប្រជា។
លោកថាក្រោយភរិយាក្រោយទទួលមរណភាព រូបលោកមានទុក្ខជាន់ទុក្ខដោយខាងឪពុកក្មេកក៏ពិបាកចិត្តដល់ថ្នាក់ឈឺសម្រាកពេទ្យ ហើយបែរជាត្រូវមកខ្វល់នឹងរឿងអតីតភរិយាលើកឡើងពីលោកប៉ាតណាប៉ាតណីធ្វើអោយលោកឈឺក្បាលថែមទៀត។
លោកថាបើទោះជាលោកចង់អោយអ្នកសម្លាប់ភរិយាក្រោយលោកទទួលទោស តែលោកមិនអាចឈរមើលកូនត្រូវគេដាក់ក្នុងគុកបំផ្លាញអនាគតរបស់កូនដោយមិនធ្វើសោះនោះទេ។ លោកមិនទាន់ដឹងថាត្រូវស្នើអោយមានការសម្រាលទោសចំពោះកូនឬត្រូវធ្វើអ្វីនោះទេដោយគ្រាន់តែអារម្មណ៍របស់លោក គឺពិបាកចិត្តក្រោយពេលកូនប្រុសត្រូវច្បាប់ចាប់ឃុំ។
លោកនិយាយថា «ខ្ញុំលូវចង់ឆ្កួតហើយ មុនហ្នឹងពិបាកចិត្តរឿងគេសម្លាប់ប្រពន្ធ តែលូវអស់ពីប្រពន្ធគឺខ្វល់រឿងកូនខ្ញុំត្រូវជាប់គុកទៀត»។
លោកថាអត់មានអារម្មណ៍ទទួលការងារសិល្បៈនោះទេ ក្នុងពេលទៅគិតរឿងនោះដែលលោកយល់ថាបាតដៃក៏សាច់ខ្នងដៃក៏សាច់។
លោកថាភរិយារបស់លោកបានស្លាប់ទៅហើយ ដូច្នេះបើកូនប្រុសរបស់លោកជាប់ឃុំតែមួយរយៈរួចក្រោយមកក៏កែខ្លនគឺលោកពិតជាសប្បាយចិត្ត។ លោកសារភាពរវល់នឹងសិល្បៈហើយមើលខុសត្រូវកូនប្រុសមិនបានល្អ ទើបបណ្ដាលអោយគេចិត្តហ៊ានក្នុងវ័យ១៧ឆ្នាំ ដោយបានលូកលាន់ក្នុងការសេពគ្រឿងញៀន និងក្លាយខ្លួនជាឃាតកព្រោះតែភាពឆេវឆាវ។
នាយហុងដា និយាយថាលោកចង់មានជីវិតដែលបានរស់នៅជុំកូនហើយឃើញកូនប្រុសមានឱកាសរៀនសូត្រ និងធ្វើការដូចមនុស្សដែលមានសេចក្ដីថ្លៃថ្នូរ ទើបលោកអោយគិតរឿងនោះគឺចង់ឆ្កួតម្ដងៗនៅពេលដឹងថាកូនប្រុសមានទោសទណ្ឌធ្ងន់។
យ៉ាងណាមិញ លោកថាមិនមានគម្រោងដាក់សំណើរទៅកាន់តុលាការដើម្បីសុំអោយដោះលែងកូនប្រុសឬបន្ថយទោសកូនប្រុសទេគឺគ្រាន់តែចង់អោយកូនភ្ញាក់ខ្លួនហើយនៅក្រៅគុកនិងបានរៀនសូត្របន្តដូចក្មេងដទៃ។
លោកនិយាយថា «គ្មានឪចង់អោយកូនជាប់គុកទេ តែខ្ញុំក៏មិនអាចរំលងច្បាប់បានដែរ គឺមានតែពិបាកចិត្តហ្នឹងឯង!»។
លោកថារវាងកូននិងភរិយាចុងគឺជាមនុស្សសំខាន់ដូចគ្នា ដោយលោកបានចាត់ទុកបើអ្នកទាំងពីររស់នៅជាមួយលោកទាំងពីរគឺលោកនឹងមានសេចក្ដីសុខ តែបើម្នាក់ស្លាប់ ហើយម្នាក់ជាប់គុកបែបនេះគឺលោកមានវិប្បដិសារីក្នុងជីវិត។
លោកថាកូនមិនល្អគឺជាចំណែករបស់ឪពុក ប៉ុន្តែលោកក៏ពិបាកឃុំគ្រងកូនប្រុសអោយគ្រប់ជ្រុងជ្រោងនោះដែរដោយសារតែលោកត្រូវឡើងចុះខេត្តដើម្បីរកលុយទាំងលំបាកតាំងពីលះលែងជាមួយអ្នកនាងឃ្មឹប។ លោកនៅតែចង់ឃើញកូនប្រុសត្រលប់មកកាន់សាលារៀន និងបានក្លាយជាក្មេងល្អ តែបើទុកអោយគេជាប់គុកព្រោះតែខឹងរឿងគេសម្លាប់ភរិយាក្រោយនោះ គឺបានរំសាយហើយ៕ប្រភព៖ vodhotnews.com

Reviewed by Mong Kul
on
10:32 PM
Rating: