Top Ad unit 728 × 90

ថ្មីៗ

randomposts

បើបុរស​នៅហ្ស៊ីន អត់ដឹង​រឿងពិត​នៃការ​រួមភេទ ៦យ៉ាងនេះ ដឹងតែ​គេ​ស្រួល​បោក​ហើយ!

ការរួមភេទ គឺជារឿង​ដ៏សំខាន់​បំផុត​របស់​មនុស្ស ហើយ​សុខភាព​ផ្លូវភេទ ក៏ជារឿង​សំខាន់​បំផុត​ផងដែរ ដើម្បី​សុខុមាល​ភាព​របស់​មនុស្ស​ម្នាក់ៗ។ ទោះបី​ជាយ៉ាង​ណា មាន​ជំនឿជាច្រើន​នៅជុំវិញ​រឿងនេះ ហើយ​បុរស​ណាមិន​ធ្លាប់​បាន​ជួប​ការ​សប្បាយ​រីករាយ​នៃការ​រួមភេទ (នៅហ្ស៊ីន) គឺពួកគេ​ងាយ​នឹងជឿ​រឿងទាំង​នេះ​ខ្លាំង​ណាស់។ ប្រសិន​​បើអ្នក​ជាបុរស​នៅ​ហ្ស៊ីន មិន​ធ្លាប់ឆ្លង​កាត់​ការ​រួមភេទ​សោះ ដូច្នេះ​ហើយ អ្នក​ត្រូវតែ​ដឹងរឿង​មួយ​ចំនួន​ទាំង​អស់​នេះ។

១. រយៈពេលរួមភេទ គឺត្រូវតែ​លើពី ៣ ទៅ ៥នាទី

អ្នកអាច​ឃើញ​បុរសសម្ដែង​ការ​រួមភេទ​ដោយ​មិន​ឈប់​សម្រាក​បាន​រហូត​ដល់ ៤០នាទី នៅក្នុង​វីដេអូ​សិច ប៉ុន្តែវា​មិនបាន​កើត​ឡើង​នៅក្នុង​ជីវិត​ពិត​នោះទេ។ យោង​តាម​ការ​សិក្សា បុរស​ភាគ​ច្រើន​ត្រូវបាន​បញ្ចេញ​ទឹកកាម​ក្នុង​រយៈពេល ៣ ទៅ ៥ នាទី បន្ទាប់​ពីការ​ជ្រៀតចូល។

២. រួមភេទ គឺជា​រឿង​សំខាន់​បំផុត

គ្រាន់តែការរួមភេទ​តាម​ទ្វារមាស​តែម្យ៉ាង គឺមិន​គ្រប់គ្រាន់​ដើម្បី​ឱ្យស្ត្រី​ឈាន​ដល់​ចំណុច​កំពូល​បាន​បរិបូរ​ឡើយ។ ប្រសិន​បើអ្នក​ចង់​ក្លាយ​ជាគូស្នេហ៍​ដ៏ល្អ អ្នក​ត្រូវតែ​ដឹងពី​មូលដ្ឋាន​ទាំង​អស់​នេះ រួមទាំង​ទិចនិច​ក្នុង​ការ​រួមភេទ​ ដូចជា​ការថើប​ដ៏ស្រើប​ស្រាល និង ការ​ស្ទាប​អង្អែល ឬការ​លិត​ជញ្ជក់​ដើម្បី​ឱ្យ​សុដន់​មាន​រំញោច​ជាដើម។

៣. រួមភេទលើកដំបូង គឺមិន​ដូចការ​គិត​ទុក​របស់​អ្នក


អ្នកតែងតែមាន​ការ​ស្រមៃ ថា​ថ្ងៃណា​មួយ​អ្នក​នឹង​មាន​ការ​រួមភេទ​កើត​ឡើង ប៉ុន្តែ​នៅរឿង​នេះកើត​ឡើង​ជាការ​ពិត អ្នក​ប្រហែល​ជាមាន​ការ​ខកចិត្ត​លើខ្លួន​ឯងខ្លាំង (ឆាប់​ដល់​ចំណុច​កំពូល​លឿន​ពេក) នៅពេល​រួមភេទ​លើក​ដំបូង។

៤. ទំហំលិង្គ គឺមិនមែនជាបញ្ហា

ប្រសិនបើអ្នកត្រូវ​បាន​គេព្រួយ​បារម្ភថា អ្នកអាច​នឹងមាន​លិង្គ​មិនធំ តាម​ការ​បង្ហាញ​របស់​ពួកគេ​នៅក្នុង​វីដេអូ​សិច និងធ្វើ​ឱ្យអ្នក​មាន​អារម្មណ៍​ដូចជា​ខ្វះ​ទំនុក​ចិត្ត ហើយ​ព្រួយ​បារម្ភ​ច្រើន​ខ្លាច​មិនអាច​បំពេញ​តម្រូវ​ការ​បាន​គ្រប់​គ្រាន់​ដល់​ដៃគូ​របស់​អ្នក។ ទំហំ​មិន​មែនមាន​បញ្ហា​ច្រើន​ដូច​ជាការ​សម្ដែង​នោះទេ លុះត្រា​តែលិង្គ​របស់​អ្នក​មាន​ប្រវែង​តិច​ជាង ៣អុីញ នៅ​ពេល​បះឡើង​ត្រង់ តែបើ​អ្នក​ស្ថិត​ក្នុង​ស្ថាន​ភាព​នេះមែន វាពិត​ជា​ពិបាក​មែន​ហើយ។

៥. ពាក់ស្រោមពីរជាន់ គឺមាន​សុវត្តិភាព​បំផុត

ប្រសិនបើអ្នក​ចង់​រួមភេទ​ជៀស​វាង​ការ​មាន​ផ្ទៃពោះ ដូច្នេះ​អ្នក​ត្រូវតែ​ពាក់​ស្រោម​អនាម័យ។ ប៉ុន្តែ​មិន​មាន​ពាក់ពីរ​ជាន់​នោះទេ ធ្វើចឹង​អ្នក​គិតថា អ្នក​បាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត ប៉ុន្តែ​ការពិត អ្នក​កំពុង​តែ​បង្កើន​ឱ្យកាស​នៃការ​បែក និង​របូត​ចេញ​យ៉ាង​ងាយ ហើយ​អាច​ធ្វើឱ្យ​ការ​រួមភេទ​នេះមាន​ហានិភ័យ​ជាជាង​មាន​សុវត្តិភាព។

៦. ការសម្រេចកាមខ្លួនឯង គឺមិនមានសុខភាព​ល្អ

ការសម្រេចកាម​ដោយ​ខ្លួនឯង មិន​មាន​ផល​ប៉ះពាល់​ណា​មួយ​ឡើយ ហើយ​នេះជា​វិធី​ដ៏ល្អ​បំផុត​ជួយ​ឱ្យមាន​សុខ​ភាព​ល្អ ដើម្បី​បញ្ចេញ​ភាព​តាមតឹង​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក។ វាជួយ​បញ្ចេញ​ទឹក​កាម​ចាស់ បង្កើត​ទឹកកាម​ថ្មីរបស់​អ្នក វាជួយ​កាត់​បន្ថយ​ភាព​តានតឹង និង​កាត់​បន្ថយ​ឱកាស​នៃការ​កើត​ជម្ងឺ​ក្រពេញ​ប្រូស្តាត៕


បើបុរស​នៅហ្ស៊ីន អត់ដឹង​រឿងពិត​នៃការ​រួមភេទ ៦យ៉ាងនេះ ដឹងតែ​គេ​ស្រួល​បោក​ហើយ! Reviewed by Mong Kul on 9:31 PM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.