ខ្ញី និងរមៀត ជាឱសថយ៉ាងមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺសន្លាក់
នៅសព្វថ្ងៃនេះ ភាគច្រើន យើងជួបបញ្ហាឈឺក្បាល ឈឺសាច់ដុំ និងឆ្អឹងខ្នង ហើយយើងបានប្រើប្រាស់ការព្យាបាលផ្សេងៗគ្នាដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ជាធម្មតា ការឈឺចុកចាប់ បណ្តាលមកពីការហើម និងតម្រូវឲ្យមានការព្យាបាលដើម្បីកាត់បន្ថយបញ្ហាទាំងនោះ។
ឱសថជាច្រើនតែងតែផ្តល់នូវឥទ្ធិអាក្រក់វិញ ក្រោយពីការប្រើប្រស់ឱសថនោះដើម្បីព្យាបាលបញ្ហាផ្សេងៗ។ ហេតុនេះ រូបមន្តផ្សំពីធម្មជាតិគឺជាឱសថដ៏ល្អបំផុតក្នុងការព្យាបាលបញ្ហាជំងឺសន្លាក់ និងការឈឺចុកចាប់ផ្សេងៗ។ យើងទាំងអស់គ្នាសុទ្ធសឹងដឹងយ៉ាងច្បាស់ថា រមៀតមានថាមពលក្នុងការធ្វើឲ្យមានសុខភាពល្អ និងការពារយើងកុំឲ្យកើតជំងឺផ្សេងៗ។ រមៀតត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនមកហើយក្នុងការព្យាយាមបញ្ហាឈឺចុកចាប់ និងការហើម។ ដោយឡែក ខ្ញីមានសារធាតុប្រឆាំងនឹងជាតិពុល និងការហើមផ្សេងៗ ក៏ដូចជាការពារយើងកុំឲ្យឈឺសន្លាក់។ ក្នុងអត្ថបទនេះ យើងនឹងផ្តល់ឲ្យលោកអ្នកនូវរូបមន្តដ៏មានថាលពល និងប្រសិទ្ធិភាពខ្ពស់ក្នុងការជួយពង្រឹងមុខងារសាច់ដុំ និងការពារកុំឲ្យកើតជំងឺផ្សេងៗ។
គ្រឿងផ្សំដែលអ្នកត្រូវការ:
• ទឹក២កែវ
• ខ្ញីកន្លះស្លាបព្រាបាយ
• រមៀតកន្លះស្លាបព្រាបាយ
• ទឹកឃ្មុំមួយស្លាបព្រា
របៀបធ្វើ:
ដាំទឹកឲ្យពុះ មុននឹងយកខ្ញី និងរមៀតដាក់ក្នុងនោះ។ លាយវាឲ្យសព្វល្អ និងទុករហូតទាល់តែត្រជាក់សម្រាប់រយៈពេល១៥នាទី។ បន្ទាប់មក ចម្រោះយកតែទឹក និងបន្ថែមទឹកឃ្មុំចូល។
ការប្រើប្រាស:
អ្នកត្រូវបរិភោគភេសជ្ជៈពីធម្មជាតិនេះ២ដងក្នុងមួយថ្ងៃ ហើយក្រោយពីរយៈពេល២សប្តាហ៍ អ្នកនឹងទទួលបានលទ្ធផល៕
ប្រភព៖ gofitstayfit
ខ្ញី និងរមៀត ជាឱសថយ៉ាងមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺសន្លាក់
Reviewed by Mong Kul
on
11:46 PM
Rating: