របៀបធ្វើ ផ្អកសាច់ជ្រូកបីជាន់
គ្រឿងផ្សំ
- សាច់ជ្រូក 3ជាន់ មួយគីឡូក្រាម
- ស្ករត្នោត 1 ស្លាបព្រាបាយ
- ប៊ីចេង 1 ស្លាបព្រាបាយ
- អង្ករលីងកន្លះកំប៉ុង
- រំដេង
- អំបិលគ្រួស 2 ខាំកន្លះ ( មិនប្រើអំបិលម៉ត់ទេ )
វិធីធ្វើ
- សាច់ជ្រូក 3ជាន់លាងទឹកអោយស្អាត ហាន់ជាបន្ទះស្ដើង ៗ កាត់ប្រវែងម៉ាម្រាមដៃ រួចយកទៅប្រលាក់ជាមួយអំបិលគ្រួសទុក 5 ថ្ងៃ ទើបយកវាមកចាវជាមួយ ស្ករត្នោត អង្ករលីង ប៊ីចេង រំដេង ប្រលាក់ចូលគ្នាអោយសព្វ បន្ទាប់យកមកដាក់ក្នុងក្រឡ រឺកែវ ទុករយះពេល 9 ឫ 10 ថ្ងៃ ទើបអាចយកទទួលទានបាន ដោយយកមក ចៀន រឺ ធ្វើអ្វីផ្សេងទៀតតាមចំណូលចិត្ត ៕
របៀបធ្វើ ផ្អកសាច់ជ្រូកបីជាន់
Reviewed by Mong Kul
on
2:56 PM
Rating: