Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ នំអន្សមខ្នុរ

គ្រឿងផ្សំ
  • អង្ករដំណើប ១គីឡូត្រាំទឹក​ ១សន្ទុះ​លាងស្រង់ទុក
  • សាច់ខ្នុរ​ហែកជាចំរៀកតូច ១ចាន
  • ខ្ទិះដូង ៤០០មីលីលីត្រ
  • សាច់ដូងកោស ១ចាន
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ស្ករស ១៥០ក្រាម
  • ស្លឹកចេក ១ដុំហែក​តូចៗល្មម
វិធីធ្វើ
  1. មុន​ដំ​បូង​យក​​ឆ្នាំង​ដាក់​​លើ​ភ្លើង​ បន្ទាប់​មក​​ចាក់​ខ្ទិះ​ដូង​​ចូល​កូរ​វា​​​មួយ​​ភ្លេត​សិន​។
  2. យក​​​សាច់​ដូង​​កោស, អំបិល​ ​និងស្ករស​​ដាក់​ចូល​កូរ​ឱ្យ​​វា​រលាយ​ស្ករ​ប្រហែល​ជា​ ៥នាទី​។
  3. បន្ទាប់​ពី​រលាយ​ស្ករ​​ដាក់​សាច់​ខ្នុរ​ចូល​មុន​ឆា​​​បន្តិច​សិន​ ទើប​ដាក់​​​អង្ករ​​ចូល​​ឆា​ច្រ​បល់​​ចូល​គ្នា​​ទាំង​អស់។
  4. បន្ត​ឆា​រហូត​ទាល់​តែ​ឡើង​​ស្ងួត​ហើយ​​ស្អិត​ប្រ​ហែល​ជា​ ១០​នាទីដួស​វា​​ទុក​ឱ្យ​ត្រជាក់​សិន។
  5. ​បន្ទាប់​ពី​​ត្រ​ជាក់​​ហើយ​​​ចាប់​ផ្តើម​​វេច​នំ​ យក​ស្លឹក​​ចេក​ដូស​​វា​ដាក់​ ៣ស្លាប​ព្រា​បាយ​​​​មូរ​ខ្ចប់​ជា​រាង​វែង​​កាច់​បត់​ក្បាល់​ទាំង​សង​​ខាង​។
  6. ពេល​ដែល​វេច​​រួច​​យក​វា​​ទៅ​ដាក់​​ចំ​ហុយ​ប្រ​ហែល​ជា ៣០-៤០​នាទី​ឆ្អិន​​បាន​ញ៉ាំ​ហើយ៕
របៀបធ្វើ នំអន្សមខ្នុរ Reviewed by Kagha on 11:04 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.