របៀបធ្វើទឹកត្រីបុក អោយមានរសជាតិឆ្ងាញ់
របៀបធ្វើ
- ដំបូងត្រូវយកកន្ត្រៃកាត់ម្ទេសក្រៀម ៣ ផ្លែមកហាន់ជាពីរ រួចវះយកគ្រាប់ចេញ។
- បន្ទាប់មកចាក់ទឹកក្តៅចូលចានដាក់ម្ទេសចូល ហើយគ្របឱ្យជិត។ ទុកចោលរយៈពេលប្រហែល ៣០ នាទីរហូតដល់វាទន់។
- យកកាពិចំនួន ២ ស្លាបព្រាកាហ្វេខ្ចប់ក្រដាស់អាលុយមីញ៉ូនអោយជិត រួចយកដាក់ក្នុងខ្ទះដែលមានកម្តៅល្មមទុករយៈពេលប្រហែល ៥ នាទីសូមប្រែមកម្ខាងទៀត។ ធ្វើដូចនេះអាចឱ្យកាពិនោះមានឱជារសឈ្ងុយឆ្ងាញ់។
- បន្ទាប់ពីនោះត្រូវយកម្ទេសដែលត្រាំមកហាន់ជាចំណិតៗប្រមូលយកទៅបុកជាមួយនឹងស្ករស និងអំបិលកន្លះស្លាបព្រាកាហ្វេ ដើម្បីឱ្យវាមានភាពគ្រើមបន្តិច។
- លើសពីនេះត្រូវដាក់ខ្ទឹមក្រហម ៦ ផ្លែរួច និងខ្ទឹមស ២ ផ្លែហាន់ជាស្រេចដាក់ចូលក្នុងត្បាល់បន្តការបុកអោយចូលជាតិ។
- ក្រោយមកត្រូវច្របល់ជាមួយកាពិដែលលោកអ្នកបានខ្ចប់ក្រដាស់អាលុយមីញ៉ូមនោះ។
- ជាចុងក្រោយត្រូវដាក់អំពិលទុំ ២ ស្លាបព្រាបាយ ទឹកត្រី ១ ស្លាបព្រាបាយ និងទឹកឆ្អិន ២ ស្លាបព្រាបាយច្របល់ចូលគ្នាការស្រេច៕
របៀបធ្វើទឹកត្រីបុក អោយមានរសជាតិឆ្ងាញ់
Reviewed by Kagha
on
10:58 AM
Rating: