ចប់បាតហើយ..!!! ខឹងមិនចូលស្ដីដណ្ដឹង លួចកាត់លិង្គបោះចោល គ្រូពេទ្យជួយលែងបាន..!!!
រាជធានីភ្នំពេញ ៖ យោងតាមសមត្ថកិច្ចបានឱ្យដឹងថា យុវជនម្នាក់បានរងគ្រោះនៅចំណុចប្រដាប់ភេទ(លិង្គ) ដោយសារតែស្រីស្នេហ៍របស់ខ្លួនយកផ្លែឡាមកាត់ស្ទើរតែដាច់មិនអាចតភ្ជាប់វិញបានដោយសារតែមានកំហឹងមិនព្រមចូលស្តីដណ្តឹង។អាចចាត់ទុកជាលើកទី១ហើយនៅក្នុងសង្គមខ្មែរ ដែលមានរឿងរ៉ាវកាត់លិង្គបែបនេះ ហើយក៏ជាមេរៀនសំរាប់ក្រុមបុរសខិលខូចទាំងឡាយ ដែលច្រើនតែប្រើសំដីលួងលោមផ្អែមល្ហែមស្ទូចនារីឱ្យបើកបង្អួចបេះដូងរបស់នាងឱ្យខ្លួនបានចូលនែបនិត្យរួមរ័កកាយទៅតាមការស្រេកឃ្លានខុសតម្រាដោយភ្លេចគិតថា នាងៗក៏មានបេះដូងដែរ។ ជាពិសេសនោះ ការប្រគល់ខ្លួនប្រាណឱ្យដោយសារជឿទុកចិត្តថា ប្រុសស្នេហ៍នឹងមិនបែកបែរឡើយ ។ ប៉ុន្តែល្បែងស៊ីមុនសងក្រោយនេះ ច្រើនតែបង្កឱ្យមានការឈឺចាប់ ពិបាកព្យាបាលណាស់។ ដូច្នេះយើងក៏មិនចង់ឃើញបុរសទី២ ទី៣ ក្លាយទៅជាបុរសដែលរងគ្រោះដោយស្រីស្នេហ៍កាត់លិង្គគ្រវែងចោលនោះឡើយ។
ពេលនេះរឿងរ៉ាវជាក់ស្តែងមួយបានកើតឡើងទៅហើយ លើយុវនិស្សិតមួយរូបអាយុ២៤ឆ្នាំស្នាក់នៅក្នុងវត្តមួយនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការដឹងរឿងនេះតាមរយៈការដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ កាលពីថ្ងៃទី២១ មីនា បន្ទាប់ពីនិស្សិតរូបនោះទទួលរងនូវអំពើហិង្សាពីសំណាក់ស្រីស្នេហ៍ ដែលយកឡាមកាត់ផ្តាច់លិង្គបណ្តាលឱ្យដាច់ជិតដល់គល់ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី២០ មីនា ។ យុវជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះទាន់ពេលវេលា ក៏ប៉ុន្តែជាអកុសលគ្រូពេទ្យមិនអាចតភ្ជាប់លិង្គដូចដើមបានឡើយ។
សមត្ថកិច្ចបានបង្ហើបឱ្យដឹងថា និស្សិតឈ្មោះផ សអ បានទៅលេងផ្ទះសង្សារឈ្មោះលី ស្រីនាង អាយុ២៦ឆ្នាំ ធ្វើការនៅរោងចក្រកាត់ដេរម្តុំវត្តជម្ពូវ័ន ស្នាក់នៅបន្ទប់ជួលលេខ២២ ជាន់ទី១ ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២០ មីនា ។ ខណៈពេលនោះរូបគេបាននិយាយប្រាប់នាងជាសង្សារថា យើងទាំងពីរមិនអាចរៀបការជាមួយគ្នាបានឡើយដោយសារខុសខែឆ្នាំ ពេលនោះនាងមិនបានឆ្លើយតបវិញទេ។ នាងបានដាំបាយ និងស្លម្ជូរសាច់គោ ចៀនពងទាឱ្យហូប។ ខណៈពេលហូបបាយរួច រូបគេក៏មានអាការដូចជាងងុយដេកខ្លាំង។ ក្រោយមកគេចូលដេកក្នុងបន្ទប់របស់នាង ដូចដែលធ្លាប់ដេកកន្លងមក។ លុះដល់ម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២១ មីនា ពេលភ្ញាក់ពីដំណេកស្រាប់តែគេមានអាការឈឺត្រង់ប្រដាប់ភេទ និងមានឈាមហូរប្រឡាក់ជោកខោទើបដឹងថា លិង្គរបស់ខ្លួនត្រូវនាងសង្សារលួចកាត់ដល់គល់ ហើយគេចខ្លួនបាត់មិនដឹងពីពេលណានោះទេ។ ភ្លាមៗនោះយុវជនរូបនោះបានឱ្យបងប្អូនដឹកតាមម៉ូតូបញ្ជូនទៅមន្ទីរពេទ្យ។
គ្រូពេទ្យមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា រវាងនិស្សិតរងគ្រោះ និងនាងជាសង្សារបានស្រលាញ់គ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ លុះពេលឮបុរសជាសង្សារពោលពាក្យមិនអាចរៀបការនឹងគ្នាបានយ៉ាងដូច្នេះ ទើបនាងសំរេចចិត្តថា បើនាងយកមិនបាន ក៏គ្មាននរណាយកបានដែរ ព្រោះភាពបរិសុទ្ធរបស់នាងបានបូជាអស់ហើយ ដូច្នេះមានតែកាត់លិង្គចោលប៉ុណ្ណោះ។
នេះគ្រាន់តែជាពាក្យនិយាយប្រាប់មិនផ្លូវការប៉ុណ្ណោះ។ កោះសន្តិភាពបានព្យាយាមសុំការបំភ្លឺពីក្រុមគ្រួសារនិស្សិតរងគ្រោះដែរ តែត្រូវបាននារីម្នាក់បដិសេធថា នាងមិនដឹងរឿងទេ។ បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។ រហូតមកដល់ពេលនេះស្ត្រីចិត្តខ្លាំងហ៊ានលើកដៃកាត់លិង្គរបស់សង្សារខ្លួន មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅឡើយទេ បើទោះបីដឹងថា នាងមានស្រុកកំណើតនៅខេត្តព្រៃវែង ក្តីហើយក៏មិនដឹងថា នាងគេចខ្លួនទៅទីណាដែរ៕
ប្រភព៖ http://newsabay.club
ចប់បាតហើយ..!!! ខឹងមិនចូលស្ដីដណ្ដឹង លួចកាត់លិង្គបោះចោល គ្រូពេទ្យជួយលែងបាន..!!!
Reviewed by Mong Kul
on
5:28 PM
Rating: