របៀបធ្វើ ដំឡូងចៀន
គ្រឿងផ្សំ
- តំឡូងជ្វា ៧ខាំ
- ទឹកខ្មេះ ៣០មីលីលីត្រ
- ពងមាន់ ១
- ម្សៅមី ១៧០ក្រាម
- ម្សៅពោត ២០ក្រាម
- ទឹក ៣០មីលីលីត្រ
- ប្រេងឆា
របៀបធ្វើ
- ចិតដំឡូងអោយស្អាត ចិតជាចំនិតស្តើងៗ រួចយកទឹកខ្មេះលាយជាមួយទឹក ដាក់ដំឡូងត្រាំប្រហែលជា ២នាទី រួចស្រង់យកទៅលាងទឹកអោយស្អាត ទុកអោយស្ងួតទឹក។
- លាយម្សៅ និងពងមាន់អោយសព រួចដាក់ទឹកចូលកូអោយសពម្តងទៀត។
- ដាំប្រេងឆាអោយក្តៅខ្លាំង យកដំឡូងជ្រលក់ជាមួយម្សៅ យកទៅចៀនអោយឆ្អឹនជាការស្រេច៕
របៀបធ្វើ ដំឡូងចៀន
Reviewed by Mong Kul
on
10:29 AM
Rating: