របៀបធ្វើ ភ្លាត្រីឆៅ
គ្រឿងផ្សំ
- ត្រី ៥០០ក្រាម (តាមការចូលចិត្ត)
- ទឹកក្រូចឆ្មា ១ចានចង្កឹះ
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ទឹកត្រី ២ស្លាបព្រាបាយកន្លះ
- ស្ករស ១ស្លាបព្រាបាយ
- ប៊ីចេង បន្តិច
- ខ្ទឹមស ៤កំពឹសហាន់ស្តើងៗ
- គល់ស្លឹកគ្រៃហាន់ ៣ស្លាបព្រាបាយ
- រំដេង ១ដុំ ចិតចំណិតស្តើង
- ខ្ទឹមក្រហម ១ដុំចិតស្តើងៗ
- ម្ទេស ដាក់តាមចំណូលចិត
- សណ្តែកបណ្តុះ ១០០ក្រាម
- ជីគ្រប់មុខ ឬតាមចំណូលចិត្ត
- សណ្តែកដីលីង ៣-៤ស្លាបព្រាបាយ
- ស្លឹកខ្ទឹម ២ដើមហាន់តូចៗល្មម
- សាលាដ៍
វិធីធ្វើ
- មុនដំបូងយកសាច់ត្រីមកហាន់ជាបន្ទះស្តើងៗ (សាច់ត្រីត្រូវស្រស់ទឹក) បន្ទាប់មកយកមកច្របល់ជាមួយអំបិល និងទឹកក្រូចឆ្មាទុកវាប្រហែលជា ៥-៧ នាទី។
- ៥-៧ នាទីក្រោយមកយកវាមកពូតទឹកចេញរួចហើយយកទឹកនោះមកលាយទឹកត្រី, ស្ករស និងប៊ីចេងដាក់ដាំឲ្យពុះ។
- យកសាច់ត្រីដែលពូតទឹករួចមកលាយ រំដេង, គល់ស្លឹកគ្រៃ, ខ្ទឹមស,ខ្ទឹមក្រហម ច្របល់ចូលគ្នាប៉ុណ្ណឹងសិន។
- បន្ទាប់មកទៀតដាក់សណ្តែកបណ្តុះ, ម្ទេស, ស្លឹកខ្ទឹម,ទឹកដែលដាំពុះ(ទុកឲ្យត្រជាក់), ជី និងសណ្តែកដីលីងរួចច្របល់ចូលគ្នាឲ្យបាសព្វ។
- ចំណែកឯកសាលាដ៍ទុកក្រាលពីក្រោមនៅពេលដែលដួសភ្លាដាក់ចាន៕
របៀបធ្វើ ភ្លាត្រីឆៅ
Reviewed by Mong Kul
on
10:21 AM
Rating: