របៀបធ្វើ សាច់គោងៀត
គ្រឿងផ្សំ
- សាច់គោ ៥គីឡូក្រាម
- អំបិល កន្លះខាំ
- ស្ករស ៤ខាំ
- ប៊ីចេង កន្លះខាំ
- រំដេង ១ខាំ
របៀបធ្វើ
- យកសាច់ទៅវះស្តើងៗ ជាបន្ទះធំល្មម។
- បុករំដេងអោយម៉ត់ ពូតយកទឹក (ចោលកាក)។
- លាយគ្រឿងផ្សំទាំងអស់ចូលគ្នាអោយសព្វ ដាក់សាច់ចូលច្របាច់ជាមួយគ្រឿងអោយសព្វ និងចូលជាតិល្អរួចទុកសាច់ចោលប្រហែល ១៥នាទី ច្របល់សាច់ម្តងទៀត។
- យកសាច់ប្រលាក់រួចច្រកថង់អោយជិត រួចយកទៅក្លាសសេទឹកកក (កន្លែងអត់កក) ១យប់។
- ពេលមានថ្ងៃក្តៅខ្លាំង យកសាច់មកហាល អោយស្ងួត ប្រហែល៣ម៉ោង ប្រែលាច់ទៅម្ខាង ប្រហែល ៣ទៅ៤ទៀតយកសាច់ទុកជាការស្រេច៕
* បើចូលចិត្តហឹលដាក់ម្ទេសម៉ត់ប្រលាក់ជាមួយ
* បើ១ថ្ងៃហាលសាច់អត់ស្អួត យកសាច់ដាក់ក្លាសសេទឹកកកវិញ (យកល្អ ចាំមានថ្ងៃក្តៅល្អ សឹមហាលសាច់)
* រក្សាសាច់ទុកក្នុងទូទឹកកក (មិនដុះផ្សិត)
អ្នកស្រី សុគន្ធារី
របៀបធ្វើ សាច់គោងៀត
Reviewed by Mong Kul
on
10:35 AM
Rating: