Top Ad unit 728 × 90

ថ្មីៗ

randomposts

របៀបធ្វើ ខជើងជ្រូកពងទា

គ្រឿងផ្សំ
  • ជើងជ្រូក ( កាត់ជាដុំៗ ល្មម )
  • ពងទា ( ស្ងោរអោយឆ្អិន )
  • ទឹកត្រី 
  • ម្សៅស៊ុប 
  • អំបិល 
  • ស្ករត្នោត 
  • ម្រេច
  • ខ្ទឹមសចិញ្ច្រាំ
វិធីធ្វើ
  1. យកជើងជ្រូក មកប្រលាក់ជាមួយ ទឹកត្រី ម្សៅស៊ុប អំបិល ម្រេច និង ស្ករបន្តិច រួចទុកអោយចូលជាតិ ។
  2. ដាក់ខ្លាញ់បន្តិចចូលក្នុងឆ្នាំង រួចដាក់ស្ករត្នោតចូល កូរអោយឡើងក្រហមល្អ ( ប្រើភ្លើងតិចៗ ) ហើយដាក់ខ្ទឹមសចិញ្ច្រាំ កូរអោយឈ្ងុយ ។
  3. បន្ទាប់មកដាក់ជើងជ្រូកចូល កូរអោយសព្វជាមួយហ្នឹងស្ករ ( បន្ថែមទឹកបន្តិច ដើម្បីកុំអោយខ្លោច ) និង ដាក់ពងទាចូល រំងាស់ទុកអោយចូលជាតិ ទើបបន្ថែមទឹកចូល ទុកអោយពុះ ភ្លក់មើលអោយល្មម បើស្ទើរគ្រឿងអ្វី អាចបន្ថែមបន្តិចទៀត តាមការចូលចិត្ត ។
  4.  រួចបន្តរំងាស់ទុកអោយឆ្អិន និង ផុយសាច់ល្អហើយលើកចេញ រួចជាការស្រេច ៕

របៀបធ្វើ ខជើងជ្រូកពងទា Reviewed by Mong Kul on 10:43 AM Rating: 5
All Rights Reserved by តាក់ទិច © 2014 - 2017
Designed by Jek Free

Contact Form

Name

Email *

Message *

Powered by Blogger.