តើខ្ញុំអាចធ្វើអ្វីបានចំពោះការខឹងរបស់ខ្ញុំនេះ?
អារម្មណ៍របស់អ្នក ដូចទៅនឹងខ្លួនរបស់អ្នកដែរ ដែលអាចមានការផ្លាស់ប្តូរមិនប្រក្រតីអំឡុពេលវ័យជំទង់។ អារម្មណ៍ខឹងម្តងម្កាលគឺជារឿងធម្មតានោះទេ។ មនុស្សគ្រប់រូបមានការប្រែប្រួលអារម្មណ៍អំឡុងពេលវ័យជំទង់ ហើយអារម្មណ៍ទាំងនោះអាចខ្លាំងដែលអាចធ្វើអោយយើងមានការភ្ញាក់ផ្អើលក៏មាន។
មានមធ្យោបាយជាច្រើនដែលអ្នកអាចសាកល្បងគ្រប់គ្រងការខឹងរបស់អ្នកបាន។ ដំបូង, សាកល្បងទៅអោយឆ្ងាយពីការខឹងរបស់អ្នក ហើយរកមើលថាតើអ្វីដែលធ្វើអោយអ្នកមានអាការៈបែបនេះ។ ប្រាកដណាស់, អរម៉ូននៃការពេញវ័យអាចដើរតួក្នុងបញ្ហាខឹងនេះ ប៉ុន្តែតើមានរឿងដទៃទៀតដែលធ្វើអោយអ្នកមានអារម្មណ៍បែបនេះដែរឬទេ?
ប្រហែលជាអ្នកស្ថិតនៅក្រោមស្ថានភាពស្ត្រេសនៅសាលារៀន ឬប្រហែលជាគ្រួសាររបស់អ្នកកំពុងតែមានការផ្លាស់ប្តូរបញ្ហាពិបាកមួយចំនួនដូចជា ការប្តូរទីលំនៅ ឬការលែងលះរបស់ឪពុកម្តាយ។
ជួនកាលទៀត, វាមិនមែនតែរឿងមួយនោះទេ ប៉ុន្តែមានរឿងជាច្រើនដែលនាំអោយអ្នកមានអារម្មណ៍ឆេវឆាវបែបនេះ។ ទោះបីជាអ្នកមិនអាចដឹងពីអ្វីដែលធ្វើអោយអ្នកមានអារម្មណ៍បែបនេះក៏ដោយ, ប៉ុន្តែសូមចំណាយពេលវាយតម្លៃលើអ្វីដែលអាចជួយអ្នកសិក្សាពីវិធីសាស្ត្រក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នក។
សូមសាកល្បងដោះស្រាយនូវអ្វីដែលអ្នកអោយអ្នកខឹង។ ប្រសិនបើសម្ពាធនៅសាលារៀន ឬនៅផ្ទះបង្កជាមូលហេតុនោះ, សូមនិយាយពីបញ្ហានេះជាមួយនឹងឪពុកម្តាយ ឬមនុស្សដទៃទៀត។ សិក្សាថានៅពេលណា និងដោយរបៀបណាការបន្ធូរបន្ថយចិត្តអាចមានប្រយោជន៍មកវិញចំពោះមនុស្សក្នុងវ័យនេះ។ វិធីសាស្ត្រមួយចំនួនដូចជា ការធ្វើលំហាត់ប្រាណ ឬការសរសេរអក្សរជាដើមក៏អាចជួយបានផងដែរ។
ប្រសិនបើអ្នកមានអារម្មណ៍ថា អ្នកមានអារម្មណ៍ខឹងច្រើន ឬមានបញ្ហាក្នុងការគ្រប់គ្រងការខឹងរបស់អ្នកនោះ, សូមពិភាក្សាជាមួយនឹងអ្នកណែនាំ៕

Reviewed by Mong Kul
on
10:58 AM
Rating: