ឱសថសម្រកទម្ងន់ បន្ទាបជាតិកូឡេស្តេរ៉ុល ដុតរំលាយជាតិខ្លាញ់
បើតាមការសង្កេតមើលទៅមានមនុស្សជាច្រើនប្រឈមមុខនិងបញ្ហាធាត់លើសទម្ងន់ជាពិសេសនោះស្រ្តីដែលរៀបការហើយធ្វើជាម្តាយគេ និងបុរសៗដែលចូលចិត្តញ៉ាំស្រាបៀរ។ ប្រសិនបើអ្នកមានរាងធាត់ ដើម្បីជាការល្អអ្នកគួរតែងាកមករកការញ៉ាំភេសជ្ជៈផ្លែឈើធម្មជាតិវិញម្តង ទើបជាការល្អសម្រាប់អ្នក។
ខាងក្រោមនេះគឺជាវិធីរៀបចំភេសជ្ជៈសម្រកទម្ងន់មួយប្រភេទដែលមានរសជាតិជូរផ្អែម តិចៗ មានសមត្ថភាពជួយសម្រួលដល់ការសម្រកទម្ងន់ ជំនួយដល់ការរំលាយអាហារ និងបណ្តេញជាតិពុល ជួយដល់ដំណើរការពោះរៀនរបស់អ្នក។
គ្រឿងផ្សំ៖
- ផ្លែប៉ោម ២ផ្លែ
- ត្រសក់ ១ផ្លែ
- ខ្ញី ១មើម តូចល្មម
- ក្រូចឆ្មា ១ផ្លែ
ការរៀបចំ៖
១./ សូមជិតផ្លែត្រសក់ ផ្លែប៉ោម និងខ្ញីជាដុំ តូចៗជាមុនសិន។
២./ ដាក់គ្រឿងផ្សំដែលអ្នកបានហាន់ទុកនោះចូលទៅក្នុងម៉ាស៊ីនមួយ។
៣./ សូមកិនក្រឡុកគ្រឿងផ្សំទាំងនោះបញ្ចូលគ្នាឱ្យបានសព្វល្អ។
៤./ ផ្ទេរល្បាយដែលបានកិនរួចនោះចូលទៅក្នុងកែវមួយ រួចច្របាច់ក្រូចឆ្មាចូលនិងកូវាឱ្យសព្វចូលរសជាតិគ្នា។
សូមទទួលទានភេសជ្ជៈសម្រកទម្ងន់មួយនេះ២កែវក្នុងមួយថ្ងៃ ដើម្បីសុខភាពល្អរាងស្រស់ស្អាតនិងប្រសិទ្ធភាពខ្ពស់ ហើយអ្នកក៏អាចរក្សាវាទុកក្នុងទូរទឹកកកបានដែលសម្រាប់ការញ៉ាំលើកក្រោយបានផងដែរ៕
ឱសថសម្រកទម្ងន់ បន្ទាបជាតិកូឡេស្តេរ៉ុល ដុតរំលាយជាតិខ្លាញ់
Reviewed by Mong Kul
on
11:01 AM
Rating: